Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តធំបុកម៉ូតូវ៉េវ ស្លាប់ម្នាក់ ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់ក្នុងករណីគ្រោះ ថ្នាក់ចរាចរ រវាងរថយន្តធំ បុកម៉ូតូវ៉េវ ពេញទំហឹង ក្នុងដំណើរ បញ្ជ្រាស់ទិសគ្នាពីកើត ទៅលិច ក្រោយពេល កើតហេតុរថយន្តធំ មិនស្គាល់អត្តសញ្ញាណ បើករត់គេចស្រមោល បាត់តែម្តងទៅ ។

លោក អនុសេនីយ៍ឯក គង់ សីហុង ទទួលសណ្តាប់ធ្នាប់ ចរាចរស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅ ម៉ោង ១ និង៤៥នាទី យប់ថ្ងៃទី១៨ឈាន ចូលថ្ងៃទី១៩ ត្រង់ចំណុចលើផ្លូវ ជាតិលេខ៧ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៤០-១៤១ ស្ថិតចំមុខផ្ទះឈ្មោះ ប៉ឹង ស្រ៊ាង ភេទប្រុស នៅភូមិវាល កណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

រវាងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យន់ ឆុន ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើកបុកពេញទំហឹងជាមួយរថយន្តធំមិនស្គាល់ម៉ាក មិនស្គាល់ឈ្មោះ អាស័យដ្ឋានអ្នកបើកបរ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ។

លោក អនុសេនីយ៍ឯក បានបញ្ជាក់ទៀតថា ម៉ូតូបើកបរក្នុង ដំណើរបញ្ជ្រាសទិស គ្នាពីកើតទៅលិច ហើយរថយន្ត បើកពីលិចទៅកើត ក្រោយពេលកើត ហេតុរថយន្តធំ បានបើករត់គេចខ្លួន បាត់ស្រមោលទៅ ។ មូលហេតុ ដោយសារអ្នក បើកបរម៉ូតូលឿន មិនប្រកាន់ស្តាំ ។ បច្ចុប្បន្ន សាកសពត្រូវ បានប្រគល់ឲ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូដែល ខូចខាតយ៉ាងធ្ងន់នោះ កម្លាំងបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ និងស្រាវជ្រាវរកម្ចាស់ រថយន្ថល្មើសមក ដោះស្រាយតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល