Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរទេះភ្លើងក្រុមហ៊ុន ROYAL Railway ដាច់ធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹកពេលកំពុងធ្វើដំណើរ ពីក្រុងព្រះសីហនុ មកភ្នំពេញ

  • បោះពុម្ព

(កណ្តាល)៖ ទូរទេះភ្លើង របស់ក្រុមហ៊ុន ROYAL Railway ចំនួន៧ទូរ បានដាច់ធ្លាក់ ពីលើផ្លូវ ហើយចូលទៅ ប្រឡាយទឹក ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ មាននរណាម្នាក់ រងគ្រោះនោះទេ ដោយសារតែ ជាទូទំនេរ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥៖៥០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិ អង្គខ្លើរ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង អំពីមូលហេតុ នៃឧប្បត្តិហេតុនេះថា មានរទេះភ្លើង របស់ក្រុមហ៑ុន ROYAl Railway ដឹកទំនិញចេញដំណើពី កំពង់សោម មក ភ្នំពេញ លុះបើកមក ដល់ចំណុចកើតហេតុ ខាងលើរទេះភ្លើង បានជាន់ហ្វ្រាំង បន្ថយល្បឿន ធ្វើឲ្យទូ ដែលមិនមានដឹកទំនិញ ធ្លាក់ចុះពីលើផ្លូវ ចូលក្នុងប្រឡាយចំនួន៧កង់ តែមិនបណ្តាលឲ្យ រងរបួសដល់មនុស្សទេ។ បើតាមសមត្ថកិច្ច ចំពោះករណីខាងលើនេះ ក្រុមហ៊ុនបានកំពុង ធ្វើការជួសជុល និង ធ្វើផ្លូវឲ្យបានដូចដើមវិញ៕

ដកស្រង់ពី៖ Fresh News