Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងខេត្តពីរផ្សេងគ្នា

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងរដ្ឋបាល ជលផល ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសហការជាមួយ កម្លាំងនគរបាល ចុះបង្ក្រាបបទល្មើស នេសាទ បានចំនួន ៣ករណី និងបានដុតកម្ទេច និងបំផ្លាញ ចោលនូវឧបករណ៍ នេសាទខុសច្បាប់ មួយចំនួន ។

យោងតាម សមត្ថកិច្ច បានឲ្យដឹងថា លោក គឹម ដារិទ្ធ នាយសង្កាត់រដ្ឋបាល ជលផលក្រុងសួង ខេត្តត្បូងឃ្មុំ បានសហការ ជាមួយកម្លាំងនគរបាល និងប្រជាសហគមន៍ នេសាទសំបុកសត្វ សែនជ័យ បង្ក្រាបបទល្មើស នេសាទចំនួន ២ករណី ទី១. បង្ក្រាបនៅចំណុចខ្វាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និង ទី២. នៅក្នុងបឹងជួន ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ច បានបន្តថា ជាលទ្ធផលនៃ ការបង្ក្រាបកម្លាំង បានដុតកម្ទេច និងបំផ្លាញចោល វត្ថុតាងមាន ទី១. របាំងស្បៃមុង ១៣មាត់, ទី២. របាំងស្បៃមុងប្រវែង ៨៧៥ម៉ែត្រ និងទី៣. បង្គោល ប្ញស្សីចំនួន ១៦០ដើម ចាក់លែងត្រីចំរុះ ៩៥គីឡូក្រាម ។

ដោយឡែក ខណ្ឌរដ្ឋបាលជលផល កំពង់ចាម បានចុះបង្ក្រាប បទល្មើសជលផលបាន ១ករណី និងបានបំផ្លាញ ចោលវត្ថុតាងមួយចំនួន រួមមាន ទី១. លូស្បៃមុងចំនួន ១៨មាត់, ទី២. របាំងស្បៃមុងប្រវែងចំនួន ៩០០ម៉ែត្រ, ទី៣. បង្គោលចម្រឹងចំនួន ២៧០ដើម និងបានចាក់ លែងកូនត្រី ចម្រុះចំនួន ១០៨គីឡូក្រាម នៅចំណុចបឹងផ្សារ ឃុំច្បារអំពៅ ស្រុកបាធាយ ៕

ដកស្រង់ពី៖ដើមអម្ពិល