Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ឃាត់ជនបរទេស ២នាក់ ចូលលួចជីកត្បូង ខុសច្បាប់ នៅស្រុកបរកែវ

  • បោះពុម្ព

រតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំកិចុង បានឃាត់ខ្លួនជនបរទេស ២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំ ចូលមកលួចជីកត្បូង នៅចំណុចបរឡយ ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះ នៅតំបន់ខាងលើ ។

ជនបរទេស ដែលត្រូវនគរបាលឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ទី១. ឈ្មោះ អៀល ដា (IL DA) ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិរុស្សី ទីកន្លែងកំណើតកាហ្សាក់ស្ថាន បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី២. ឈ្មោះ ដានិល វូលីនស្គី (DANIL VOLINSKY) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិរុស្សី ទីកន្លែងកំណើតទីក្រុងម៉ូស្គូ បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ ។ បន្ទាប់ពីនគរបាល ស្រុកបរកែវឃាត់ខ្លួន និងបានត្រួតពិនិត្យ ពុំមានលិខិតឆ្លងដែននោះទេ ពោលគឺពួកគេស្នាក់នៅ ដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នជនបរទេសទាំង ២នាក់នេះ ត្រូវបានបញ្ជូនទៅសាកសួរបន្ត នៅការិល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ៕

 

ដកស្រង់ពី៖ ដើមអម្ពិល