Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖  រឿងឃាតកម្មគួរ ឲ្យកត់សម្គាល់ ដែលជន ដៃដល់ ឈ្មោះយ៉េន សុបញ្ញា បានរឹតកសម្លាប់ នារីរងគ្រោះ ដែលជាសង្សារ របស់ខ្លួន យកទ្រព្យសម្បត្តិ រួចហើយយកសពទៅផ្លុងចោល នៅតាមគំនរសំរាម ត្រូវបានកង រាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកបាន ដោយមិនទុកឲ្យ ឃាតកររស់ក្រៅ សំណាញ់ច្បាប់បានឡើយ ។ 

 ក្រោយពីការស្រាវជ្រាវ យ៉ាងល្អិតល្អន់របស់សមត្ថ កិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏ដូចជាចម្លើយ សារភាពរបស់ជនដៃដល់ ឈ្មោះយ៉េន សុបញ្ញា បានបញ្ជាក់ថា រូបគេពិតជាបាន សម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃ តែម្នាក់ឯងពិតប្រាកដមែន នោះគឺដោយសារ ឥទ្ធិពលថ្នាំញៀន និងជំពាក់ប្រាក់ គេមួយចំនួន។

ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏បាននាំឃាតករ ទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងធ្វើឃាតជន រងគ្រោះទៀតផង។

ទន្ទឹមជាមួយស្នាដៃបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថៅកែក្លឹបកម្សាន្ត៥៥ បានចាត់លោក សឹង កុសល ជាតំណាងក្លឹប បានយកថវិកាលើកទឹកចិត្តចំនួន១០លានរៀល ទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សំដែងពីការកោតសរសើរដែលអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងបានឆាប់រហ័ស និងចាប់ឃាតករបានយកមកផ្តន្ទាទោស ។

ជាមួយគ្នានោះដោយក្តីអាណិតអាសូ ប្រកបដោយទឹកចិត្តមេត្តារបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្វែរថវិកាងទាំង១០លានរៀល ដែលម្ចាស់ក្លឹប៥៥ ផ្តល់អោយអាវុធហត្ថ ជូនទៅគ្រួសារសពនារីរងគ្រោះវិញ ព្រមទាំងបានស្រាវជ្រាវយកម៉ូតូ,ទូរស័ព្ទ,ចិញ្ចៀន,ខ្សែ.ក របស់ជនរងគ្រោះត្រឡប់មកវិញ ប្រគល់ជូនពួកគាត់ផងដែរ ។

ដោយឡែកថៅកែក្លឹប៥៥ ក៏បានចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន១០លានរៀល ជូនដល់គ្រួសារសពជនរងគ្រោះដូចគ្នា ថែមទាំងបានរៀបចំបុណ្យសពជូនជនរងគ្រោះរហូតដល់ចប់ចុងចប់ដើម ថែមទៀត ៕

គួររំលឹកព័ត៌មានចាស់ដែរថា ជនសង្ស័យដែលសម្លាប់សង្សារ តាមក្រមព្រហ្មទណ្ឌនឹងត្រូវជាប់គុកអស់មួយជីវិត។

សមត្ថកិច្ចកងរាជអាវុធហត្ត រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យសម្លាប់សង្សារ ទៅកាន់សាលាដំបូង ក្រោមការចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលបទចោទនេះ ជនជាប់ចោទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សំណុំរឿងនេះ បានស្ថិតនៅដៃលោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ខាងអយ្យការបានសាកសួរចប់ហើយ តែត្រូវបានប្រគល់ ជនសង្ស័យទៅសមត្ថកិច្ចវិញ ដោយកំណត់ព្រឹកថ្ងៃទី២១ ឲ្យនាំទៅម្តងទៀត ដើម្បីចោទប្រកាន់ ជាផ្លូវការជូនខាងចៅក្រម សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។

ជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ រូបនោះបានរឹតកសម្លាប់នារីរងគ្រោះ ដែលជាសង្សារបស់ខ្លួន កាលពីវេលាម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ៤២C ក្នុងបុរីប៉េងហួត ហើយដឹកសពតាមម៉ូតូស្កូពី របស់នារីរងគ្រោះយកទៅទម្លាក់ ចោលនៅគំនរសំរាម ក្នុងវេលាម៉ោងប្រមាណជិត ៦ល្ងាច៕

ដកស្រង់ពី៖ដើមអម្ពិល