Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការឃុំខ្លួន ជនសង្ស័យពីរនាក់ ជាមួយគ្រឿងញៀន ជាច្រើនកញ្ចប់

  • បោះពុម្ព

កណ្តាល៖ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាច្រើនកញ្ចប់ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ីម ណាត អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ៃ គឿន អាយុ២៩ឆ្នាំ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅចំណុចផ្ទះតូបការហ្វេ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។ នៅក្នុងការបង្ក្រាបនេះ នគរបាលរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ២៥កញ្ចប់តូចធំ និងឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត ៕

ដកស្រង់ពី៖ ដើមអម្ពិល