Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់វៀតណាម ២៩នាក់ បន្ទាប់ពីមានការសង្ស័យ ថារស់នៅ និងធ្វើការខុសច្បាប់ នៅខេត្តបាត់ដំបង

  • បោះពុម្ព

បាត់ដំបង៖ កម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន ២៩នាក់ ដែលជ្រកកោន តាមរោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបង។

លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា មានជនជាតិវៀតណាម ដែលលួចឆ្លងដែនខុសច្បាប់ ជាច្រើននាក់ មករស់នៅតាមគោលដៅ ធ្វើសិប្បកម្មធំៗ ក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះអ្នកទាំងនោះ បានច្រាលចេញពីភ្នំពេញ យ៉ាងច្រើនចូលមកកាន់ បណ្តារោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបងនេះ។

លោកឧត្តមសេនីយ៍ បានបន្តថា ប្រតិបត្តិការចុះពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម គ្មានលិខិតស្នាមបញ្ជាក់ ពីអត្តសញ្ញាណគ្រប់គ្រាន់នេះ ត្រូវបន្តរធ្វើនៅទូទាំង ខេត្តបាត់ដំបងតែម្តង ជាក់ស្តែងកម្លាំងជំនាញ បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនជាតិវៀតណាម លើ៣គោលដៅធំៗ ជាជំហានដំបូង ក្នុងនោះមាន ភូមិសាស្ត្រ ភូមិចិន ២កន្លែង ភូមិវត្តរំដួល ២កន្លែង ភូមិពោធិ៍វង្ស ១កន្លែងនិងភូមិរំចេក១ ចំនួន ៣កន្លែង ក្នុងក្រុងបាត់ដំបង សរុបទាំងអស់ចំនួន ២៩នាក់ ក្នុងនោះមានស្រី ចំនួន៥ផងដែរ។

ជនជាតិវៀតណាម ដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុង សាកសួរអត្តសញ្ញាណ បើជនណាម្នាក់ មិនមានឯកសារត្រឹមត្រូវ ស្របច្បាប់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ស្រុកកំណើតវិញ រីឯជនដែលមានឯកសារគ្រប់គ្រាន់ ក្នុងការរស់នៅ ត្រូវឲ្យវិលត្រឡប់ទៅកាន់ លំនៅដ្ឋានការងាររៀងៗខ្លួន ៕

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល