Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ស្រុកកោះធំ បង្ក្រាបល្បែងស៊ីសង បៀ កន្ទុយលេខ ពីរករណី ឃាត់ខ្លួន ម្ចាស់ទីតាំង និងអ្នកញៀនល្បែង ៩នាក់

  • បោះពុម្ព

កណ្តាល: កម្លាំងនគរបាលស្រុកកោះធំ កាលពីរសៀល ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបល្បែងស៊ីសង បៀរ និងកន្ទុយលេខចំនួនពីរករណី ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងចំនួន ៩នាក់ ។

លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឱ្យដឹងថា ករណីទី១ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ) នៅវេលាម៉ោង១រសៀល ថ្ងៃទី ០៣ ខែវិច្ឆិកា ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជ ហួយ ស្ថិតក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងចំនួន៦នាក់ ។ ជនសង្ស័យទាំង៦នាក់

ទី១មានឈ្មោះ ជ ហួយ ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ មុខរបរ លក់ដូរ (ម្ចាស់ទីតាំង),

ទី២-ឈ្មោះ ផាន ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល, (អ្នកលេងល្បែង),

ទី៣-ឈ្មោះ គាន ថន ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មេផ្ទះ (អ្នកលេងល្បែង),

ទី៤-ឈ្មោះ ថុង ស៊្រាន់ ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ មុខរបរកសិករ (អ្នកលេងល្បែង),

ទី៥-ឈ្មោះ ជូ ជឹង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (អ្នកលេង)

និង៦-ឈ្មោះ ពា ច្រិច ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ (អ្នកលេង) ។ រីឯវត្ថុតាងដកហូតបានមាន សន្លឹកបៀរចំនួន ៥២ សន្លឹក, ប្រាក់រៀលចំនួន ១០,០០០៛, កម្រាលក្រាលលេងបៀរចំនួន ០១ និងកំប៉ុងដែក សម្រាប់ដាក់លុយចំនួន ០១ ។ ដោយឡែកករណីទី២ សមត្ថកិច្ចបានបង្ក្រាប ទីតាំងល្បែងស៊ីសងប្រភេទ កន្ទុយលេខ និងបៀរ នៅវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី ០៣ ខែវិច្ឆិកា ត្រង់ចំណុច ផ្ទះឈ្មោះ យាយ សុក ស្ថិតនៅភូមិ ព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងអ្នកលេងល្បែង២នាក់ រួមទាំងវត្ថុតាង បៀរ ក្រដាសកត់លេខ ប្រាក់រៀលមួយចំនួន ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ខៀវ សារី ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរកត់ កន្ទុយលេខ(ម្ចាស់ទីតាំង) , ទី២ ឈ្មោះ ស៊ា គីម ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរ (អ្នកលេងល្បែង) និងទី៣ ឈ្មោះ ម៉ារិន ដាស៊ី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ (កសិករ) អ្នកទាំងបីរស់នៅភូមិព្រែក តាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល