Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភាំង​មួយ​ភ្លែត ! គេ​បន្លំ​យក​លុយ​អស់​ច្រើន​សន្ធឹកសន្ធាប់​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ខណៈ២នាក់ ប្តីប្រពន្ធ ជាកូនទៅ ពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ ទុកម្តាយឲ្យ មើលកន្លែង លក់ដូរតែម្នាក់ឯង មានជនមិន ស្គាល់មុខ៥-៦នាក់ បានចូលមក ខ្លះចាក់សាំង ឯខ្លះទៀតផ្ញើ លុយតាមវីង ធ្វើឲ្យគាត់មានការ ភាំងមួយភ្លែត ស្រាប់តែជន ទាំងនោះ បន្លំលួចយក កាបូបលុយទៅបាត់ ។

 ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២និង២០នាទី រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច ស្ថានីយប្រេងឥន្ធនៈ និងបើកវីង វេរលុយមួយកន្លែង នៅក្នុងភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។មន្ត្រីអាវុធហត្ថ ស្រុកបានឲ្យដឹងថា ម្ចាស់ទីតាំងខាង លើឈ្មោះ ពេជ្រ វណ្ណៈ អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សូ ស្រីទាវ អាយុ២៥ឆ្នាំ ជាអ្នករកស៊ី បើកលក់សាំងផង និងបើកវេ លុយវីងផង ។ ចំណែកស្ត្រីជា ម្តាយដែល នៅមើលកន្លែង លក់ដូរឈ្មោះ អ៊ូ ធី អាយុ៦១ឆ្នាំ ។ស្ត្រីជាម្តាយបានឲ្យ មន្ត្រីអាវុធហត្ថបានដឹងថា មុនពេលកើតហេតុគឺកូនគាត់ទាំង២នាក់បានចេញទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះយោបល់ ជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងជំងឺរបស់ពួកគេ ដោយទុកគាត់ឲ្យមើល និងជួយលក់មួយភ្លែតសិន ។ខណៈពេលគាត់នៅម្នាក់ឯង មានជន៥-៦នាក់បានចូលមក ខ្លះចាក់សាំង ខ្លះវេរលុយវីង ដែលហាក់ធ្វើឲ្យគាត់ភាំងមួយភ្លែត ស្រាប់តែជនទាំងនោះ បន្លំចូលលួចយកកាបូបលុយទៅបាត់តែម្តង ។ស្ត្រីជាម្តាយបានឲ្យ មន្ត្រីអាវុធហត្ថ បានដឹងទៀតថា នៅពេលជន ទាំងនោះចេញទៅអស់ ទើបគាត់មានការ ភ្ញាក់ផ្អើល ព្រោះតែបាត់កាបូប ដែលមានលុយច្រើនសន្ធឹកសន្ធាប់ គឺរហូតដល់ ១៤ម៉ឺនបាត (ប្រាក់ថៃ) ហើយគាត់ក៏ បានរាយការណ៍ និងប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយ តាមចាប់ ជនសង្ស័យ យកមកផ្តន្ទាទោស តាមច្បាប់ ប៉ុន្តែពិតជាបញ្ហា ពិបាកសម្រាប់ សមត្ថកិច្ចណាស់ ព្រោះស្ត្រីរូបនោះ សឹងតែមិនចាំពី អត្តសញ្ញាណរបស់ ជនសង្ស័យផង ៕