Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យប់មិញ ! ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ អស់​ជិត​១០​លាន​បាត

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ តូបអាជីវករផ្សាររុងក្លឿ៤តូបត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង៣តូបទៀតខូចខាតអស់មួយចំនួន ។

ប្រភពពីមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១បានឲ្យដឹងថា តូបរបស់អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ជាប់ព្រំប្រទល់ជាមួយក្រុងប៉ោយប៉ែត ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាទៀបភ្លឺនេះ មាន៤តូប គឺតូបលេខ K7, K8, K9 និង K10 មានម្ចាស់ឈ្មោះ កន្ថា និង នីតា ចំណែក២នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានឆេះអស់ទាំងស្រុង ។ ចំណែក៣តូបទៀតរងការខូចខាតអស់មួយចំនួន ។

ដែលសរុបជាទឹកប្រាក់ប្រមាណ១០លានបាត ប្រាក់ថៃ ។ ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗក្រុមការងារពន្លត់អគ្គិភ័យ ព្រមទាំងតម្រួត ទាហានឈុតខ្មៅ និង ស្ថាប័នពាក់ព័ន្ធនានា បានចេញទៅអន្តរាគមន៍ រហូតអគ្គិភ័យបានរលត់ទាំងស្រុងកាលពីវេលាម៉ោងជិត៤ទៀបភ្លឺផងដែរ ។ ប្រភពបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព