Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយសង្រ្គោះដល់ពលករខ្មែរ ១២នាក់ និងបានបញ្ជូនពួកគាត់មកកម្ពុជាវិញហើយ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានចេញប្រកាស អំពីលទ្ធផលការងារ របស់ស្ថានទូតខ្មែរ នៅម៉ាឡេស៊ី ដែលបានជួយសង្គ្រោះ ដល់ពលករខ្មែរចំនួន ១២នាក់ និងបានបញ្ជួន ពួកគាត់ ឱ្យត្រឡប់មក មាតុភូមិកម្ពុជា វិញដោយសុវត្ថិភាព នៅថ្ងៃម្សិលម៉ិញ ។

តាមសេចក្ដីប្រកាស របស់ក្រសួងការបរទេស បានបញ្ជាក់ថា ពលករខ្មែរទាំង ១២នាក់ ខាងលើ ត្រូវបានអាជ្ញាធរ ម៉ាឡេស៊ី ចាប់ឃុំនៅ ពន្ធនាគារ Semenyih ក្នុងរដ្ឋ Selangor កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដោយសារគ្មាន លិខិតឆ្លងដែន ។

សេចក្ដី ប្រកាសដដែល បានបន្តថា ពលករខ្មែរចំនួន ១១នាក់ បានមកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែតុលា ម្សិលម៉ិញ តាមជើងហោះហើរ លេខ AK534 ។ ដោយឡែកពលករខ្មែរ ១នាក់ទៀត ក៏បានមកដល់កម្ពុជា នៅយប់ថ្ងៃទី២០ ខែតុលាដែរ តាមជើងហោះ ហើរលេខ MH762 ។

ខាងក្រោមនេះ ជាសេចក្ដីលម្អិត ក្នុងសេចក្ដីប្រកាស របស់ក្រសួងការបរទេស ៖