Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចស្ទាក់ចាប់ រថយន្តល្មើស​ លួចដឹកឈើក្រញូង ៧៣ដុំ

  • បោះពុម្ព

ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកជាំក្សាន្ត នៅម៉ោងប្រមាណ៤៖០០នាទី រសៀលថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ បានតាមប្រម៉ាញ់រថយន្ត កាមរីគូថស្វិតមួយគ្រឿង ដែលលួចដឹកឈើក្រញូង៧៣ដុំ ពីចំណុចភូមិឈើទាលគង ទៅដល់ចំណុចកំពីងពួយ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តល្មើសបានដឹកឈើ ចេញពីភូមិឈើទាលគង ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ហើយសមត្ថកិច្ច តាមបង្ក្រាបបាននៅចំណុចកំពីងពួយ ក្នុងឃុំជាំក្សាន្ត ក្រោយឃាត់រថយន្តសមត្ថកិច្ចរកឃើញ ឈើក្រញូង៧៣ដុំ ស្មើនិង៣៨៥គីឡូក្រាម។ មន្ត្រីដដែលបន្តថា ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហេង រាវុធ អាយុ៣៩ឆ្នាំ ជាកសិកររស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

ដកស្រង់ពី៖ ដើមអម្ពិល