Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់កាបូបរត់មិនរួច​ ត្រូវសមត្ថកិច្ចចាប់ជាប់​ នៅឫស្សីកែវ

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំនោមបក្សពួក២នាក់ ត្រូវបានកម្លាំង ប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារ មានកម្លាំង ល្បាតខណ្ឌ តាមឃាត់ខ្លួន បានភ្លាមៗ ខណ:ដែលរូបគេ បានធ្វើសកម្មភាព ឆក់កាបូបដៃស្ត្រីម្នាក់គ្រា

ដែលស្ត្រីនោះ កំពុងជិះម៉ូតូ គ្នាបីនាក់ ទៅចូលរួមពិធីការ សាច់ញាតិ បណ្តាល អោយរងរបួស រលាត់ដៃជើង ហើយជន សង្ស័យព្យាយាម គេចខ្លួន កាលពីវេលាម៉ោង ៦ល្ងាច នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំនុចផ្លូវ ជាតិលេខ៥ ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សី កែវ ។

នាយប៉ុស្តិ៍នគរបាល ឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច ឃាត់បាននោះ មានឈ្មោះទួន រតនៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ២២៥៤ ផ្លូវ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ មុខរបរមិន ពិតប្រាកដ ។ ចំនែកជនរងគ្រោះទី១ ឈ្មោះ នួន សេងយន់ ភេទស្រី អាយុ ៦៨ឆ្នាំ ទី២ឈ្មោះ នួន ណារុន ភេទស្រី អាយុ៣២ឆ្នាំ និងទី៣ ឈ្មោះ ខេមរា សុម៉ាវតី ភេទស្រី អាយុ ៦ឆ្នាំ ទាំង៣នាក់ មានទីលំនៅ ផ្ទះលេខ៩៩ ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នគរបាល ប៉ុស្តិ៍ឬស្សីកែវ រូបនេះ បានបន្តអោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះ ម៉ូតូម៉ាក Fino ពាក់ស្លាកលេខ ភ្នំពេញ 1BL-7941 គ្នាទាំងបីនាក់ ទៅចូលរួមពិធី មង្គលការគេ ពេលមកដល់ចំនុច កើតហេតុខាងលើ ត្រូវជនសង្ស័យ ជិះម៉ូតូម៉ាក Step គ្នាពីរនាក់ ធ្វើសកម្មភាព ឆក់យកកាបូបយួរដៃ ពីជនរងគ្រោះ បណ្តាលដួលរងរបួស ស្របពេលនោះ សមត្ថកិច្ចខណ្ឌប៉ុស្តិ៍ កំពុងចេញ សកម្មភាពល្បាត បានធ្វើ អន្តរាគមន៍ ឃាត់បាន ជនសង្ស័យម្នាក់ រីឯគ្នាវាម្នាក់ទៀត បានបើកម៉ូតូ រត់គេចបាត់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្រោម ចំនាត់ការ នគរបាល ប៉ុស្តិ៍ឬស្សីកែវ ដើម្បីសាកសួរ យកចំលើយ និង បន្តស្រាវជ្រាវ ចាប់បក្សពួក ដែលនៅសេសសល់ បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការទៅ តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល