Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកប្លន់ សម្លាប់ក្មេងស្រី អាយុ៧ឆ្នាំ យកក្រវិលកាឡៃ ត្រូវនគរបាល ចាប់ខ្លួនបានហើយ

  • បោះពុម្ព

កែប៖ ជនដៃដល់ ដែលប្លន់ សម្លាប់ក្មេងស្រី យ៉ាងឃោរឃៅ យកក្រវិលកាឡៃ តំលៃ ២៥០០រៀល កាលពីថ្ងៃទី១៦ ខែតុលា នៅក្រុងកែប ត្រូវបានកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង នគរបាលក្រុង និងនគរបាលមូលដ្ឋាន ស្រាវជ្រាវឃាត់ខ្លួនបាន នៅម៉ោង ៩៖០២នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ខណ:ជនសង្ស័យ កំពុងធ្វើការងារសំណង់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ហើយសមត្ថកិច្ចនគរបាល បានហៅមកប៉ុស្ដិ៍ នគរបាលរដ្ឋបាល សង្កាត់ព្រៃធំ ។

នគរបាលជំនាញ ក្រុងកែប បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែល ប្លន់សម្លាប់ក្មេងស្រី រងគ្រោះនោះ ឈ្មោះ តេង ពឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង និងខេត្តកែប ។ នគរបាលដដែល បន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ប្លន់សម្លាប់ក្មេងស្រី អាយុ ៧ឆ្នាំ គួរឱ្យអាណិតម្នាក់ ត្រូវបាន សាច់ញាតិប្រទះ ឃើញអណ្ដែតទឹកស្លាប់ ក្នុងរណ្តៅដីមួយកន្លែង ត្រង់ចំណុច ក្បែរផ្លូវរថភ្លើង ស្ថិតនៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ ដែលករណីដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿងឃាតកម្ម ដោយសារជនដៃដល់ ប្លន់យកក្រវឹលកាឡៃ១គូ តម្លៃ ២៥០០រៀល ពីក្មេងស្រីរងគ្រោះ ។

សពក្មេងស្រីរងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។ តាមការធ្វើ កោសល្យវិច្ឆ័យ កម្លាំងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា " ក្មេងស្រីរងគ្រោះ ស្លាប់ដោយជនដៃដល់ ប្លន់យកក្រវឹល របស់នាង ព្រោះដោយសារគ្រោះ មុនកើតហេតុ ក្មេងស្រីរងគ្រោះ មានពាក់ក្រវិល ១គូ នោះ នៅឡើយ រួចហើយក៏យកសព ទៅ ទម្លាក់ចូល ទៅក្នុងទឹករណ្ដៅ " ។

មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅចំការ ជាមួយឪពុកម្តាយ លុះពេលឃ្លានបាយ ក៏សុំឪពុកម្តាយមកមុន ស្រាប់តែជួប ជនដៃដល់ ប្លន់យកក្រវិល តែម្តង ។ ក្មេងស្រីរងគ្រោះ បានបាត់ខ្លួនកាលពី វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លុះដល់ថ្ងៃ កើតហេតុ ទើបត្រូវសាច់ញាតិបានរកឃើញ តែនាងបានស្លាប់ ស្ដូកស្ដឹងទៅហើយ ។ នៅពេលនេះកម្លាំង សមត្ថកិច្ចជំនាញ បាននិងកំពុងកសាង សំណុំរឿងចាត់ការ តាមនីតិវិច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល