Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្តរតនគិរី បង្ក្រាបរថយន្តសាំយ៉ុង លួចដឹកឈើប្រណីតខុសច្បាប់ ១គ្រឿង នៅស្រុកអូរយ៉ាដាវ

  • បោះពុម្ព

រតនគីរី ៖ រថយន្តសាំយ៉ុង លួចដឹកឈើ ប្រណីតខុសច្បាប់ ១គ្រឿង យកទៅលក់ នៅប្រទេស វៀតណាម ត្រូវបាន កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ធកិច្ចខេត្តរតនគិរី ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ា ដាវ ខេត្តរតនគិរី ។

 

លោកវរៈ សេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យន គរបាលប្រឆាំងបទល្មើស សេដ្ធកិច្ចខេត្តបានឲ្យដឹងថា ហេតុ ដែល ឈានដល់ការ បង្ក្រាបរថយន្តសាំយ៉ុង លួចដឹកឈើ ប្រណីតខាងលើនេះ បានដោយ សារមានការ រាយការណ៍ពី កម្លាំងសម្ងាត់ថា រថយន្តខាងលើ លួចដឹកឈើប្រណីតខុសច្បាប់ លោកក៏បានដឹកនាំ កម្លាំងចុះបង្ក្រាបភ្លាម ដោយមានបទបញ្ជាពីលោក ស្នងការស្នងការរង ឲ្យធ្វើការបង្ក្រាប យ៉ាងដាច់ខាតរាល់ ការធ្វើចរាចរ ដឹកឈើខុសច្បាប់ ។

ខណៈនោះដែរ លោកវរៈ សេនីយ៍ឯក ក៏ធ្វើការរឹប អូសយករថយន្ត និងឈើមករក្សា ទុកនៅស្នងការដ្ឋាន នគរបាលខេត្ត ជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុ បញ្ជូនមកឲ្យជំនាញរដ្ធបាល ព្រៃឈើចាត់ការបន្ត ។ លោកវរះសេនីយ៍ឯក នូវ ដារ៉ា បានបន្តទៀតថា រថយន្តលួចដឹក ឈើប្រណីតខុសច្បាប់ ខាងលើនេះ ម៉ាកសាំយ៉ុងពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើប្រណីត ប្រភេទធ្នង់ចំនួន ៣១ដុំ បានធ្វើចរាចរ ដឹកឈើខុសច្បាប់ នៅចំណុចភូមិ-ឃុំខាងលើ ក៏ត្រូវកម្លាំងលោកធ្វើការ បង្ក្រាបតែម្តង ហើយអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួលក៏ ចុះបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។ នៅល្ងាចថ្ងៃដដែល នោះដែរ មន្ត្រីនគរបាលជំនាញបា នប្រគល់រថយន្ត និងឈើប្រណីតឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ ខណ្ឌរតនគិរីចាត់ការបន្ត ៕