Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមគ្រួសារ ដើររកក្មេងស្រីរងគ្រោះ ក៏ប្រទះឃើញសព អណ្តែតក្នុងទឹករណ្តៅ សង្ស័យអំពើប្លន់

  • បោះពុម្ព

កែប៖ សពក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអ៊ុំប្រុស និងម្តាយបង្កើត ប្រទះឃើញ អណ្តែតក្នុងទឹករណ្ដៅដី ស្ថិតក្នុងភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលករណីនេះត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា ជាអំពើប្លន់ ហើយសម្លាប់ ។

នគរបាល ជំនាញក្រុងកែប បានឲ្យដឹងថា សពក្មេងស្រីរងគ្រោះ ឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ ទាំងពីរនាក់មាន មុខរបរកសិករ (ជាកម្មករចាំ ចម្ការម្រេចឲ្យគេ) រស់នៅក្នុងភូមិសង្កាត់ កើតហេតុខាងលើ ។

តាមការធ្វើ កោសល្យវិច្ឆ័យ របស់លោកគ្រូពេទ្យ និងកម្លាំងជំនាញ បានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ បានស្លាប់ដោយ គេសម្លាប់យកក្រវិល ដោយក្មេងស្រីរងគ្រោះ មុនកើតហេតុ មានពាក់ក្រវិល កាឡៃមួយគូ ហើយគេដោះយកទៅបាត់ រួចយកទៅទម្លាក់ ចូលទៅក្នុងទឹក ព្រោះក្បាលពីក្រោយ ចំហៀងខាងស្ដាំ មានស្នាមរបួសប្រវែង ៩,៥cm ជម្រៅ០,៥cm ព្រមទាំងមានស្លាកស្នាម ជាំខ្មៅពេញខ្នង និងដៃទាំងសង ខាងទៀតផង ហើយនៅក្បែរកន្លែងកើតហេតុ មានបន្សល់ទុកនូវដបទឹកក្រូចចំណុះ ៣លីត្រ ១ដប ដោយមានស្តុកទឹកធម្មតាកន្លះដប និងដំបងគ្រាក់១ដើម ប្រវែង១,០៣ម៉ែត្រ ។

នគរបាលដដែល បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើ បានបាត់ខ្លួន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារដំណាក់ ចង្អើរជ្រុងខាងជើង ឆៀងខាងកើត ស្ថិតក្នុងភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ៕




ដកស្រងពី៖ដើមអម្ពិល