Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរវៀតណាម បញ្ជូនជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរគ្រឿងញៀន ១គីឡូក្រាម ទៅតុលាការ

  • បោះពុម្ព

បន្ទាយមានជ័យ៖ អាជ្ញាធរប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ជាជនជាតិខ្មែរចំនួន ២នាក់ ពាក់ព័ន្ធ នឹងបទល្មើស ជួញដូរគ្រឿងញៀន ឆ្លងដែនប្រមាណ ១គីឡូក្រាម ទៅតុលាការ ដើម្បីកាត់ទោស តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ទី១. ឈ្មោះ ចាប សាមាន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍លេខ ៦០១ (ភ្នំក្រហម) នៃវរៈសេនតូច នគរបាលការពារព្រំដែន គោកលេខ ៦២៣ និងទី២. ឈ្មោះ អាន ប៊ុនធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធា ប្រចាំការនៅប៉ុស្តិ៍ខ្លាធំ នៃវរៈសេនាតូច ការពារព្រំដែន គោកលេខ ១០២ ត្រូវបានសមត្ថកិច្ច វៀតណាម ចាប់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុង ឃុំឡាយតន ស្រុកដាក់គើ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ៕

ដកស្រង់ពី៖ដើមអម្ពិល