Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ ​ខុសច្បាប់ ​ទៅ​កូរ៉េ​មួយ​ទៀត

  • បោះពុម្ព

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការ ក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថា បានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ជាមួយគ្នានេះ ប្តីប្រពន្ធពីរនាក់នេះ នៅមានករណីនាំ ពលករខុសច្បាប់ ទៅប្រទេសកូរ៉េមួយករណីទៀត ដែលសំណុំរឿងកំពុងស្ថិតក្រោម ចំណាត់ការ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និង ស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ " ឆបោកដោយមានស្ថានទម្ងន់ទោស ជាក្រុម មានការចាត់តាំងធ្វើសកម្មភាព បង្កើតឲ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារ សាធារណៈ និង បទសមគំនិត " ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ ៕

ដកស្រង់ពី៖ ដើមអម្ពិល