Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលរំលោភដល់ផ្ទះ វាយប្អូនជនរងគ្រោះបែកក្បាល រួចរត់គេចស្រាប់តែ ព្រឹកឡើងឃើញដេកស្លាប់ កណ្តាលវាលស្រែ

  • បោះពុម្ព

ព្រៃវែង៖យុវជនម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់នៅក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដោយមានស្នាមរបួសពេញខ្លួន ហើយការស្លាប់នេះគឺកើតឡើង ក្រោយពីយុវជនរូបនេះបានព្យាយាម ចាប់រំលោភលើនារីដែលមានវ័យ លើសខ្លួនប្រមាណ១០ឆ្នាំ មិនបានសម្រេចនៅថ្ងៃទី៦ កញ្ញា ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹកថ្ងៃទី៧ កញ្ញា កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់វាលស្រែ ក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ភ្លាមនោះមន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបានស្រាវជ្រាវជាបឋម ឃើញថា មុនពេលកើតហេតុថ្ងៃទី៦ កញ្ញា ម៉ោងប្រហែល ៦ល្ងាចមានឈ្មោះ អ៊ូ ទិត្យ ភេទប្រុសអាយុ២២ ឆ្នាំនៅភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង បានជិះម៉ូតូម្នាក់ឯង មកពីទិសខាងជើង ដល់ចំណុចមុខផ្ទះនារីម្នាក់អាយុ ៣២ឆ្នាំ បានឈប់ម៉ូតូនៅលើថ្នល់មុខផ្ទះចំងាយ ១០ម៉ែត្រ ។

មន្រ្តីនគរបាលបន្តថា ភ្លាមនោះជនរូបនោះ ក៏ចុះដើរចូលមកក្នុងបន្ទប់ក្រោមផ្ទះ នារីរូបនោះដែល នៅតែម្នាក់ឯង រួចបានចាប់អោបពីក្រោយ ប៉ុនប៉ងចាប់រំលោភ ជួនពេលនោះប្អូនថ្លៃឈ្មោះ សយ កក ភេទប្រុសអាយុ ៣៣ឆ្នាំនៅភូមិបឹង ឃុំច្រេសមេសាង ជិះម៉ូតូដើរលេង ដល់ចំណុចមុខផ្ទះ រួចឮបងស្រីខ្លួនស្រែកអោយជួយផង ពេលនោះបានចុះពីលើម៉ូតូមកជួយ រួចត្រូវបាន ឈ្មោះ អ៊ូង ទិត្យ វ៉ៃនិងឈើក្តាទៅលើចំក្បាល បណ្តាលអោយបែកក្បាល ហូរឈាមរបួសជាទម្ងន់ ។

បើតាមអ្នកភូមិបានឲ្យដឹងថា ភ្លាមនោះបងប្អូនប្រជាពលរដ្ឋនៅ ភូមិបឹង និងភូមិអណ្តូងត្រាច ជាច្រើននាក់ បានដឹងក៏នាំគ្នាមកជួយ ជនសង្ស័យក៏បានរត់ពី កន្លែងកើតហេតុ សំដៅទៅវាលស្រែទិសខាងលិច ឈាងខាងត្បូងចំងាយពីផ្ទះ នារីរងគ្រោះប្រហែល១គីឡូម៉ែត្រ។ លុះដល់ព្រឹកទ្បើង ក៏បានប្រទះឃើញសាកសពឈ្មោះ អ៊ូង ទិត្យ ដេកស្លាប់ផ្កាប់មុខ នៅវាលស្រែក្នុងស្រូវ ដោយមានស្នាមរបួស ជាច្រើនកន្លែង ផ្នែកខាងក្រោយក្បាល ។ នៅកន្លែងកើតហេតុទី១ មានបន្សល់ម៉ូតូ និងខោ ខូវប៊យជើងវែង១ នៅចំពោះជនរងគ្រោះ សយ កក កំពង់សំរាកព្យាបាលពេទ្យឯកជនឃុំច្រេស ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនដៃដល់ និងបំពេញនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល