Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ ២នាក់ លួចបេះផ្លែស្វាយគេ ម្ចាស់តាមទាន់ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

  • បោះពុម្ព

កណ្តាល៖ ជនសង្ស័យ ២នាក់ លួចបេះផ្លែស្វាយគេ ត្រូវម្ចាស់តាមទាន់ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២ៈ៣០នាទី ស្ថិតនៅចំណុច ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ ទី១ ឈ្មោះ មាស ពិសី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ទី២ ឈ្មោះ មាស ម៉ង់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ (មិនស្គាល់) ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល(គេចខ្លួន) ។ ចំណែកម្ចាស់ចំការស្វាយ ឈ្មោះ ឈឿន សារ៉ុម ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យឈ្មោះ មាស ពិសី និង បក្ខពួកម្នាក់ទៀត ឈ្មោះ មាស ម៉ង់ ភេទប្រុស បានមកលួចផ្លែស្វាយ របស់ឈ្មោះ ឈឿន សារ៉ុម ម្តងរួចមកហើយ ដោយយកទៅលក់ នៅផ្សារកណ្តាល រាជធានីភ្នំពេញ ។ ស្រាប់តែថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២៣ ឈ្មោះ មាស ពិសី និង ឈ្មោះ មាស ម៉ង់ បានជិ:ម៉ូតូឌុបគ្នា ចេញពីផ្ទះជួលនៅស្ទឹងមានជ័យ រាជធានីភំ្នពេញ ក្នុងគោលបំណងមកលួចផ្លែស្វាយរបស់ ឈ្មោះឈឿន សារ៉ុម ម្តងទៀត ពេលមកដល់ចំការស្វាយ ជនសង្ស័យទាំងពីរនាក់ បានចូលទៅលួចបេះផ្លែស្វាយ ច្រកក្នុងការុង រហូតដល់វេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ពេលឈ្មោះ មាស ពិសី កំពុងតែឈរហុចការុងដាក់ផ្លែស្វាយ ឱ្យទៅឈ្មោះមាស ម៉ង់ ស្រាប់តែម្ចាស់ចំការស្វាយ ឈ្មោះ ឈឿន សារ៉ុម តាមទាន់ បានឃាត់ខ្លួនឈ្មោះ មាស ពិសី បាន ចំណែកឈ្មោះ មាស ម៉ង់ រត់គេចខ្លួនបាត់ ។

ផ្លែស្វាយដែលជនសង្ស័យលួចបេះមានចំនួន ៤ការុង ទម្ងន់ ១៥០គីឡូក្រាម។ លុះដល់វេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះរាយការណ៍ មកកម្លាំងប៉ុស្តិ៍ព្រែកតាមាក់ កម្លាំងប៉ុស្តិ៍ក៏ទៅយកជនសង្ស័យ នៅកន្លែងកើតហេតុ ហើយបញ្ជូនមកអធិការដ្នាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល