Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល​ ប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់សួរនាំអំពីជំងឺឆ្លង និងបញ្ហាសុខាភិបាលផ្សេងៗ

  • បោះពុម្ព

(ភ្នំពេញ)៖ ឆ្លើយតបនឹងការ រីករាលដាល វិរ៉ុសហ្ស៊ីកា (Zika) នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានប្រកាសដាក់ លេខទូរស័ព្ទបន្ទាន់ ឬ Hotline  «115» សម្រាប់បងប្អូន ប្រជាពលរដ្ឋ អាចសួរនាំអំពី ជំងឺឆ្លង និងបញ្ហាសុខាភិបាល ផ្សេងៗ ២៤ម៉ោង លើ២៤ម៉ោង ។

ការប្រកាសប្រើប្រាស់ លេខទូរស័ព្ទបន្ទាន់ ឬ Hotline លេខ 115 នេះ ធ្វើឡើងស្រប ពេលលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល អញ្ជើញចុះ ពិនិត្យមើល ម៉ាស៊ីន ស្កេនវិរ៉ុស Zika នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណង បង្កើនការយកទុកដាក់ ក្នុងការត្រួតពិនិត្យ ការឆ្លងចូលវិរ៉ុស Zika ពីប្រទេសផ្សេងៗ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលកម្ពុជា បានលើកឡើងថា « ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺ គ្រុនឈាមដែរ ដោយការការពារ កុំឲ្យមូលខាំ តាមរយៈការកំចាត់ វត្ថុដក់ទឹក ដែលជាជំរកនៃ ការកកើតសត្វមូល ។

ខ្ញុំសូម ជំរុញឲ្យថ្នាក់ដឹកនាំ មូលដ្ឋាន ប្រជាជននៅ ក្នុងសហគមន៍ ក្នុងការកំចាត់ ជំរកដង្កូវទឹក ដែលនាំឲ្យមាន មូសបង្កជំងឺ ស្លៀកពាក់ ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង ។ ពេលមានជំងឺ ដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូមអញ្ជើញ ទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត » ៕ 

ដកស្រងពី៖ដើមអម្ពិល