Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសជា ជាងក្រឡឹងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

  • បោះពុម្ព

កំពង់ស្ពឺ៖ បុរសជា ជាងក្រឡឹងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីគាត់បានកាន់ហ្វ្រីភ្លើង របូតដៃធ្លាក់ចូលទឹក នៅម៉ោង ៥៖០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

បើតាម មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោ ផាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងសិប្បកម្ម ក្រឡឹងឈើ មានទីលំនៅ ភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ នគរបាលជំនាញ ស្រុឱរ៉ាល់ បានពិនិត្យ និងប្រគល់សពឲ្យ សាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល