Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស១១នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី៣១ ខែសីហា

  • បោះពុម្ព

(ភ្នំពេញ)៖ របាយការណ៍ បូកសរុបលទ្ធផល បង្ក្រាបបទល្មើស គ្រឿងញៀន ប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦រសៀលបរបស់ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១១នាក់ ក្នុងនោះ មុខសញ្ញាជួញដូរ ៩នាក់ និងមុខសញ្ញា ប្រើប្រាស់ម្នាក់ និងដកហូត ថ្នាំញៀន មេតំហ្វេតាមីន (ice) ៥.០ក្រាមពីកញ្ជប់ធំ និង៦កញ្ចប់តូច ។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ ៖ នគរបាលខេត្តកណ្ដាល បង្រា្កប ២ករណី ឃាត់ ៣នាក់, នគរបាលកំពង់ស្ពឺ បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់ , នគរបាលព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួនម្នាក់ នគរបាលខេត្តតាកែវ បង្រា្កប១ករណី ឃាត់ខ្លួន ៤នាក់ និងនគរបាលកំពត បង្ក្រាប់ ១ឃាត់ខ្លួន ២នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល