ថ្ងៃទី៣១សីហា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ១១នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ភ្នំពេញ ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១១នាក់ (ប្រុស) ក្នុងនោះមុខសញ្ញាជួញដូរ ៩នាក់ និងមុខសញ្ញាប្រើប្រាស់ ២នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៥,០ក្រាម, ២កញ្ចប់ធំ និង៦កញ្ចប់តូច ។
យោងតាមរបាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. កណ្ដាល បង្រា្កប ២ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង៣កញ្ចប់តូច, ទី២. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី៣. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៤,០ក្រាម, ទី៤. កំពត បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស), ទី៥. តាកែវ បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច ៕
ដកស្រង់ពី៖ ដើមអម្ពិល