Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវរថយន្តបុកស្លាប់ នៅស្រុកសំពៅលូន ជនបង្កជិះរត់បាត់

  • បោះពុម្ព

បាត់ដំបង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានរថយន្តបុកស្លាប់ ខណៈរត់ឆ្លងផ្លូវ ដើម្បីវិលត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ នៅម៉ោង១២៖១៦នាទី រសៀលថ្ងៃទី២៩ ខែសីហានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៥៩ ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នគរបាលពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ព៌ណខ្មៅ ពាក់ស្លាកលេខ សៀមរាប2A-6182 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្មេងស្រីម្នាក់ ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ បានរត់ឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តនោះ បុកពេញទំហឹង បណ្ដាលអោយប៉ើងប្រមាណ៦ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុ រថយន្តបានបន្ថែមល្បឿន បើករត់ គេចខ្លួនបាត់ស្រមោល ដោយបន្សល់តែសពកុមារី ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ខណៈនោះគេបាន ឮសម្រែកទ្រហ៊ោយំ បោកខ្លួនពីសំណាក់ជីដូន របស់កុមារីនោះផង។ ដោយឡែក ឪពុក និងម្តាយរបស់កុមារីរងគ្រោះ មិនបាននៅផ្ទះ នោះឡើយ ដោយសារតែបញ្ហាជីវភាព ក្នុងគ្រួសារទើបជំរុញអ្នកទាំងពីរ ចាកចេញពីស្រុកកំណើត និងឃ្លាតឆ្ងាយពីកូន ទៅធ្វើការនៅឯប្រទេសថៃ៕

ដកស្រង់ពី៖ ដើមអម្ពិល