Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋខ្មែរឥស្លាម ភូមិព្រែកតូច ចង់បានសង្គ្រាជថ្មី បន្ទាប់ពីសង្គា្រជចាស់លាឈប់

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅថ្ងៃត្រង់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បងប្អូនសាសនិកខ្មែរឥស្លាម នៅវិហារភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បាននាំគ្នាតវ៉ា សូមឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុកត្បូងឃ្មុំ មេត្តាជួយជ្រើសរើស គ្រូសង្គ្រាជថ្មី បន្ទាប់ពីសង្គ្រាជចាស់ លាឈប់រយៈពេល ជាង១ខែមកហើយនោះ ។

បងប្អូនសាសនិក ខ្មែរឥស្លាម ភូមិព្រែកតូច បានឲ្យដឹងថា លោក ទូល័ស អេល ដែលជាហាកឹម ក្នុងភូមិព្រែកតូច បានសុំលាឈប់ពីតំណែង ហាកឹម (សង្គ្រាជវត្ត) ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះតទៅ ហើយនឹងបានសុំទោស ពីប្រជាពលរដ្ឋ ចំនួន២០០នាក់ ដោយបាននិយាយទៀតថា ខ្ញុំបាទមានកំហុស ទើបបានជាខ្ញុំ សុំឈប់ធ្វើ ហាកឹម (សង្គ្រាជវត្ត) សូមឲ្យប្រជាពលរដ្ឋ មេត្តាជ្រើសរើសថ្មី កុំឲ្យមានដូចខ្ញុំ ។

សាសនិកខ្មែរឥស្លាម បានបន្តទៀតថា មកដល់ពេលនេះ អ៊ីមាំស្រុក (ធម្មការស្រុក) មិនទាន់បោះឆ្នោត ជ្រើសរើស ហាកឹមថ្មី នៅឡើយទេ ដោយរក្សាទុក ហាកឹមចាស់នៅដដែល ។ ហើយបងប្អូន សាសនិកខ្មែរឥស្លាម ចង់បានលោក លោក អេលម៉ាត់សូម ឈរឈ្មោះបោះឆ្នោត ធ្វើជា ហាកឹម វិញម្តង ពីព្រោះគាត់ជា មនុស្សមានធនធាន មានសមត្ថភាពអាចបង្ហាត់បង្រៀន កូនចៅប្រជាពលរដ្ឋបាន គាត់បានសាងសង់ សាលា១ខ្នង

ដែលមានទំហំ៧ម៉ែត្រ គុណ២៩ម៉ែត្រ កំពស់២ជាន់ អស់ថវិកាសរុបចំនួនជិត ៥ម៉ឺនដុល្លារអាមេរិច ជូនដល់ប្រជាពលរដ្ឋ ភូមិព្រែកតូច មិនតែប៉ុណ្ណោះ លោក អេលម៉ាត់សូម បានធ្វើគ្រូជួយ បង្រៀនសិស្សទៀតផង ដោយមិនចាំបាច់ យកប្រាក់ខែ ពីប្រជាពលរដ្ឋទាំងអស់គ្នា ជួយចិញ្ចឹមក្មេងជំទង់ ចំនួន៣៥នាក់ ដែលពុំបានរៀនសូត្រ សោះពីមុន ដើម្បីទប់ស្កាត់កុំឲ្យពួកគេពាក់ព័ន្ធ នឹងគ្រឿងញៀន និងប្រព្រឹត្តអំពើ ខុសច្បាប់ ។

ជាងនេះទៀត ប្រជាពលរដ្ឋត្រូវ ការចាំបាច់ ដូចជាពេលមានជំងឺ ឈឺស្កាត់ គាត់បានជូន ទៅមន្ទីរពេទ្យ មិនថាយប់ មិនថាថ្ងៃ និងចេញថវិកាផ្ទាល់ខ្លួន ជំនួសអ្នកជំងឺទៀតផង ។ ទាក់ទិននឹងរឿងនេះ លោក ហាជី ស៊ុល អ៊ីមាំស្រុក បានបញ្ជាក់ថា រឿងទុកលោក ទូល័ស អេល ជាហាកឹម ដដែលនោះ គាត់មានការឯកភាព ជាមួយ ភូមិ ឃុំ ស្រុក ដែរទើបគាត់ទុកនោះ ៕ សាន វិឡែម ២៩.៨.២០១៦