Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតក កាប់ជនរងគ្រោះ ដាច់ក្បាល នៅមុខក្រសួង ការងារ ជាប់ពន្ធនាគារ ១២ឆ្នាំ

  • បោះពុម្ព

ភ្នំពេញ៖ ឃាតក ដែលបានកាប់ជនរងគ្រោះ ដាច់ក្បាល មុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា នេះ សម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹង ចំនួន១០លានរៀល ។

លោកចៅក្រម ស្វាយ តុញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សុខ ឈុន ហៅ ឈូង ភេទប្រុស អាយុ២៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ " ឃាតកម្ម " តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ នាពេលសវនាការកន្លងទៅ ជនជាប់ចោទ បានបដិសេធការចោទប្រកាន់នេះ និងបដិសេធគ្រប់ចម្លើយ កាលពីមុនទាំងអស់ ហើយស្នើឲ្យតុលាការ រកយុត្តិធម៌ ៕

ដកស្រង់ពី៖ ដើមអម្ពិល