Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកសវនាការ​ ស្ត្រី​បឹងកក់​ពីរ​នាក់​ ជម្រះក្តីករណី​ចលនា​ បដិវត្តន៍​ពណ៌

  • បោះពុម្ព

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ បានបើកសវនាការកាត់ទោស ស្ត្រីបឹងកក់ពីរនាក់ ដែលធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ឬ "Black Monday"ហើយរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលសវនាការនេះ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។

ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។ ស្ត្រីបឹងកក់ទាំងពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ខណៈពួកគេប្រមូលផ្ដុំគ្នា ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឬ Black Monday ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាចលនាបដិវត្តន៍ពណ៌ ៕

ដកស្រង់ពី៖ ដើមអម្ពិល