Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំណុំរឿងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបន្តទៅថ្ងៃ២៦សីហា

  • បោះពុម្ព

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការសួរ ដេញដោលពេញមួយព្រឹកថ្ងៃទី១៥ ខែសីហា ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ សម្រេចលើកពេលបន្តសវនាការ សំណុំរឿងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២៦ ខែសីហា ជាបន្តទៀត ។

ក្នុងសវនាការនាព្រឹកថ្ងៃទី១៥ ខែសីហានេះ អង្គរក្សលោក ថោង សារ៉ាត់ ម្នាក់ ឈ្មោះ មាស សម្បត្តិ បានបដិសេធ ថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ សូមរំលឹកថាហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាល វេលាម៉ោង ៧៖១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្ត ឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុង អំពើឃាតកម្មគិតទុកជាមុន ។ ចំណែកក្រុម អង្គរក្សបានចោទ ប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។ យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខ នឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធ ភាពដូច ការចោទប្រកាន់មែន ៕

 

ដកស្រង់ពី៖ ដើមអម្ពិល