Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាកំប្លែង ជើងចាស់មួយរូប ធ្លាក់ខ្លួនសុំផ្ទះគេ សម្រាកព្យាលជំងឺ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

  • បោះពុម្ព

កណ្តាល៖ តារាចម្រៀង និងជាតារាកំប្លែង ជើងចាស់ អ្នកនាង សំ ប៉ូលីដា បានជួបគ្រោះថា្នក់ យ៉ាងធ្ងន់ធ្ងរ និងកំពុងតែ សម្រាកព្យបាល នៅផ្ទះរបស់គេ បណ្តោះអាសន្ន ។

បើតាមការ បង្ហោះសាររបស់ បណ្តាញសង្គម សិល្បករកម្ពុជា បានឲ្យដឹងថា តារាចម្រៀង និងជាតាកំប្លែង អ្នកនាង សំ ប៉ូលីដា ដែលលោក អ្នកបានស្គាល់ អ្នកនាងតារយៈ ការលេងកំប្លែង ក្នុងពិភពសិល្បៈ នាកាលពីមុន តែត្រូវបានបាត់ មុខមាត់ អស់រយៈពេលជាយូរ នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ស្រាប់តែពេលថ្មីៗនេះ អ្នកនាងបានជួប គ្រោះថ្នាក់ចរាចរណ៍ និងមានរបួស យ៉ាងធ្ងន់ធ្ងរ ដោយបាន បាក់ជើងខាងស្តាំ និងរបួសជា ច្រើនកន្លែង ។

ក្រោយពីបាន ជួបគ្រោះថ្នាក់ ខណៈអ្នកនាង កំពុងមាន ជីវភាពខ្វះខាត និងក្រីក្រគ្មាន ផ្ទះស្នាក់នៅផងនោះ អ្នកនាងក៏បាន សុំហាងគេ រស់នៅបណ្តោះអាសន្ន ទាំងខ្លួនមាន របួសធ្ងន់ធ្ងរ នៅតាខ្មៅ ខេត្តកណ្តាល ហើយនេះជារឿងដែលយើងមិននឹងស្មានដល់ទេ ថាសិល្បការិនី ដែលធ្លាប់មានឈ្មោះបោះសម្លេង នៅក្នុងវិស័យសិល្បៈ តែបែរជាធ្លាក់ខ្លួន ទៅជាយ៉ាងនេះទៅវិញ ។

យ៉ាងណាមិញ LookingTODAY ក៏សង្ឃឹមថា នឹងមានសិល្បករ សិល្បការិនី ដែលទទួលបានដំណឹង ដ៏សោកសង្រែក នេះហើយ និងអាចជួយ ឧបត្តម្ភជាថវិកា ឬជាសម្ភារៈផ្សេងៗ ទៅតាមលទ្ធភាព និងសណ្តាន ចិត្តរបស់ខ្លួន ដើម្បីឲ្យតារា កំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ទទួលបានការព្យាបាល និងមានកន្លែង សម្រាកព្យាបាល បានត្រឹមត្រូវផងដែរ ៕