Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរប្លន់ម៉ូតូបាញ់ប្រហារកណ្តាលក្រុងម្សិលមិញ ឥលូវចាប់បានហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ បន្ទាប់ពីមាន ករណីបាញ់ប្លន់ យកម៉ូតូយ៉ាងសាហាវ នៅកណ្តាលក្រុង ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ពេញអ្នកភ្នំពេញ ឥលូវជនសង្ស័យ ម្នាក់ក្នុង ចំណោមបក្ខពួក ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន បានហើយ ។

តាមការឲ្យដឹងពី សមត្ថកិច្ច កាលពីយប់ ថ្ងៃទី១០ ខែសីហា សមត្ថកិច្ចបាន ជិះម៉ូតូល្បាត ក៏ប្រទះឃើញ ជនសង្ស័យមួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ដោយសង្ស័យសមត្ថកិច្ច ក៏ជិះម៉ូតូប្រដេញ ឲ្យឈប់ តែក្រុមជនសង្ស័យ មិនបានឈប់ ហើយជិះម៉ូតូ រត់គេចពី សមត្ថកិច្ច រហូតដល់ចំណុចផ្លូវ ៥៩៨ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបកម្លាំង សមត្ថកិច្ច ឡោមពន្ធ័ចាប់បានម្នាក់ និងម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រឹម សេ១២៥ ពណ៌ ខ្មៅ ។

បន្ទាប់ពី ធ្វើការសួននាំ ទើបជនសង្ស័យ សារភាព ខ្លួនជាអ្នកធ្វើ សកម្មភាព បាញ់ប្លន់យកម៉ូតូ ជនរងគ្រោះ នៅម្តុំកាហ្វេ ដេលី កាលពីយប់ថ្ងៃទី០៩ ដោយមានបក្ខពួក ចំនួន ៥នាក់។ បន្ទាប់ពីធ្វើការសាកសួរួច ជនសង្ស័យ ត្រូវបានឃុំខ្លួន ដើម្បីសាកសួរបន្ថែម ស្វែងរកបក្ខពួក ជនសង្ស័យ បន្ថែមទៀត ។

គួររំលឹកផងដែរថា កាលពីយប់ម៉ោង០១ និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានករណីបាញ់ ប្លន់យកម៉ូតូមួយ កើតឡើងនៅមុខ ហាងកាហ្វេ យីហោ (ដេលី) តាមបណ្តោយ ផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់ បឹងកេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនល្មើស បានបាញ់ប្រហារមក លើជនរងគ្រោះ ចំនួន ៣គ្រាប់ តែត្រូវ២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយប្លន់យក ម៉ូតូបានសម្រេច ។