Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

  • បោះពុម្ព

ភ្នំពេញ ៖ នៅវេលាម៉ោង ៦ និង២០ នាទី ល្ងាច ថ្ងៃទី០៩ ខែ០៨ ឆ្នាំ២០១៦ មានគ្រោះថ្នាក់ ចរាចរណ៍ ១ករណី ត្រង់ចំណុច ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបង្ករដោយ រថយន្តម៉ាក Hyundai ធនដឹកទំនិញពណ៌ស ពាក់ផ្លាក លេខកំពង់ចាម 3A-2841 ដោយអ្នកបើកបរ ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យរអិល ពីលើស្ពាន់ព្រែកតាមាក់ វេចង្កូតមក បុករបងស្ថានីយលក់ ប្រេង ឥន្ទនៈរង្វង់ មូលគល់ស្ពាននៅ នៅលើកំណាត់ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ លេខ26-27 រង្វង់មូល ព្រែកតាមាក់ ។

យោងតាម សមត្ថកិច្ច ចុះទៅកន្លែងកើត ហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះកើត សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមាន អ្នករួមដំណើរ ៤នាក់ ផ្សេងទៀត ទី១.ឈ្មោះធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់), ទី២. សុខ បេង ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់), ទី៣. ស៊ុន លី ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) និងទី៤. កើត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំង ៤នាក់នេះ រស់នៅ ភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ក្រោយកើតហេតុ សម្ភារៈខូចខាត មានរថយន្ត ១គ្រឿង និងសម្ភារៈ មួយចំនួនក្នុង ស្ថានីយប្រេងសាំង របស់ឈ្មោះ ផេង សៀង ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុម គ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ។ អ្នកបើកបរ និងរថយន្តបាន យកមកឃាត់ខ្លួន ហើយយកមក រក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចាំការ ដោះស្រាយតាម នីតិវិធីច្បាប់ ៕

ដកស្រងពី៖ដើមអម្ពិល