Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់រថយន្ត ដឹកលើសទម្ងន់១៩០គ្រឿង និងពិន័យជាប្រាក់ បានជាង៤០០លានរៀល ក្នុងខែកក្កដា

  • បោះពុម្ព

ភ្នំពេញ ៖ លេខាធិការដ្ឋាន របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុង ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ឃាត់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ១៩០គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៤៥៩.៣៨៨.០០០រៀល។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹង ថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការធ្លាក់ចុះ ៧៥គ្រឿង ពី២៦៥គ្រឿង នៅក្នុងខែមិថុនា មកត្រឹម ១៩០គ្រឿងក្នុងខែកក្កដា។ ក្នុងចំណោមរថយន្តទាំង ១៩០គ្រឿងនោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ ជាមធ្យមចាប់ពី ៤តោន រហូតដល់ ៣៣តោន។ ប្រភពដដែលបន្ថែមថា តាមរបាយការណ៍ របស់ក្រុមការងារជំនាញ មានរថយន្ត ២គ្រឿងដែល ផ្ទុកលើសជាច្រើនតោន ដែលមិនធ្លាប់មានពីខែកន្លងមក រហូតដល់ទៅ ៣៨តោន និង៤៨តោន ដែល រថយន្តទាំងនេះ គឺកក្តាចម្បងដែលធ្វើឲ្យខូចផ្លូវថ្នល់សាធារណៈមុនអាយុកាល។

រថយន្តដែលដឹកលើសទម្ងន់ដល់ទៅ ៣៨តោន គឺជារថយន្តដែលចាប់បាននៅស្ថានីយ ថ្នល់កែង ខេត្ត កំពង់ចាម និងរថយន្តដែលផ្ទុកលើសដល់៤៨តោន ចាប់បាននៅស្ថានីយខែលជ័យ ខេត្តកំពង់ចាម។ ចំពោះករណីនេះ គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការព្រមាន ដល់ម្ចាស់យាន្តយន្ត ដែលបានដឹក លើទម្ងន់ទាំង២គ្រឿងនោះ ថាប្រសិនបើមានករណីបែបនេះ កើតឡើងម្តងទៀត ក្រសួង និងមន្ត្រីមាន សមត្ថកិច្ច នឹងធ្វើការឃាតរថយន្តទុក រយៈពេល១ឆ្នាំ និងបិទការធ្វើអាជីវកម្មរយៈពេល១ឆ្នាំ ព្រមទាំង ដកហូតបណ្ណបើកបររយៈពេល ២ឆ្នាំផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល