Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ជនជាតិចិន ក្រោយចាក់ នគរបាលប៉ុស្តិ៍ របួសធ្ងន់ ខណៈចូលទៅអន្តរាគមន៍ រឿងស្រវឹងស្រា អុកឡុកក្នុងហាងស្ប៉ាដឺបា

  • បោះពុម្ព

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការ ឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សា ចាក់មន្រ្តី នគរបាលប៉ុស្តិ៍សង្កាត់លេខ៣ បណ្តាលឲ្យរបួសធ្ងន់ ពេលជនរងគ្រោះ ទៅសួរនាំ និងជួយអន្តរាគមន៍ ពេលជន ជាតិចិនរូបនេះ បានធ្វើការអុកឡុក ក្នុងហាងផឹកស៊ីយីយោ ស្ប៉ាដឺបា នៅព្រឹកព្រលឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនជាតិចិននេះ សង្ស័យបែកថ្នាំ ហើយនៅវេលាម៉ោង៥និង៤០នាទីព្រឹកនេះ ម្ចាស់ហាងស្បាដឺបា លោកស្រី ង្វៀង ធីឡង អាយុ៣៦ឆ្នាំ បានទូរស័ព្ទប្តឹងរាយការណ៍ ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ សង្កាត់លេខ៣ រឿងជនជាតិចិនម្នាក់ បានមកផឹកស៊ី តាំងពីម៉ោង១១ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកថ្ងៃទី១ ខែសីហានេះ ដោយបានអុកឡុកក្នុងហាងរបស់គាត់។ ភ្លាមៗនោះ លោកមេប៉ុស្តិ៍ បានចាត់តាំងឲ្យលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ ឲ្យទៅជួយអន្តរាគមន៍ នៅវេលា ម៉ោង ៦ព្រឹក ពេលទៅដល់កន្លែងកើតហេតុ ជនជាតិចិន ឃើញសមត្ថកិច្ចទៅដល់ ក៏ទាញយកដបស្រា វាយបំបែកមាត់ដប ហើយលាក់នៅក្រោយខ្នង រួចដើសំដៅមក យកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដប យកមកចាក់ចំដើមទ្រូងជនរងគ្រោះ បណ្តាលឲ្យត្រូវរបួសបីកន្លែង(ធ្ងន់)។

បើតាមសាក្សីបានបញ្ជាក់ថា ក្នុងពេលធ្វើសកម្មភាពចាក់នគរបាលរូបនោះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះ បានជួយចាប់ចេញ យកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ។ បើតាមមន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សៅ សំណាង អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ រងរបួសធ្ងន់ដេរចំនួន១៨ថ្នេរ ចំណែកជនសង្ស័យ ឈ្មោះ HUANG JINAN អាយុ២៥ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅ ក្នុងកាស៊ីណូ។ ក្រោយកើតហេតុភ្លាមៗនោះដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅសួរសុខទុក្ខ ជនរងគ្រោះដល់មន្ទីរពេទ្យផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល