Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងផ្នែក ព្រហ្មទណ្ឌ ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទឆក់កាបូបស្ដ្រីម្នាក់

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌ ខណ្ឌ៧មករា ឃាត់ខ្លួនពីបទឆក់កាបូបពីស្ដ្រីម្នាក់ នៅវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២១៤ កែងផ្លូវលេខ៩៣ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉េង យូទៀង ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុបន្ន ផ្ទះលេខ៤១ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៤៧ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី២ ឈ្មោះ ហុង ម៉េងហ៊ត់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកាត់ដេរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ FZ-1147 ,ទូរស័ព្ទ ១គ្រឿង ម៉ាកណូគា អ៉ិនចុចពិល។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៧ៈ២០នាទី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកឡេត ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់ម្តាយនិងកូន ចេញពីផ្សារបឹងកេងកងពីកន្លែងលក់ ដើម្បីទៅផ្ទះនៅបុរីពិភពថ្មី ផ្លូវវ៉េងស្រេង នៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវលេខ ៣៦០ កែងផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ស្រាប់តែមានជនសង្ស័យ២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ជិះមកពីក្រោយអែបខាងឆ្វេង ហើយអ្នកជិះខាងក្រោយ ជាអ្នកធ្វើសកម្មភាព ឆក់យកកាបូបស្ពាយពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួសទាំងពីរនាក់ ហើយជនសង្ស័យ បានយកកាបូបស្ពាយរបស់ជនរងគ្រោះ ជិះម៉ូតូគេចខ្លួនតាមផ្លូវ៣៦០ ទៅទិសខាងលិចបាត់ទៅ។

លុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១១ៈ៣០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ FZ-1147 មករកធ្វើសកម្មភាព ឆក់សម្ភារគេផ្សេងទៀត នៅពេលជិះមកដល់ចំណុចផ្លូវ២១៤ កែងផ្លូវលេខ៩៣ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក៏ត្រូវកម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ ខណ្ឌ៧មករា ដេញចាប់បាន ហើយបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌ៧មករាតែម្តង។ សម្ភារដែលត្រូវបាត់បង់រួមមានៈ ប្រាក់ចំនួន ៤០,០០០រៀល, បញ្ជីស្នាមខ្ចីប្រាក់មួយចំនួន ។ បច្ចុប្បន្នផ្នែកជំនាញ កំពុងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ ដើមអម្ពិល