Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឱកាសល្អឃើញរវល់លក់ដូរ ឆក់កាបូបគេដើរចេញទៅ ត្រូវម្ចាស់គេចាប់ជាប់

  • បោះពុម្ព

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានអាជីវក ចាប់ប្រគល់ឲ្យ នគរបាល បន្ទាប់ពីនារីរូបនេះ បានឆក់ យកកាបូប អ្នកលក់ដូរម្នាក់ នៅក្នុងផ្សារទំនប់ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ។

បើតាមសាក្សី នៅកន្លែង កើតហេតុ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វេន ស្រីរឿង ហៅសារឿន អាយុ២០ឆ្នាំ ស្នាក់នៅក្នុង ភូមិស្រែអំពិល សង្កាត់កា កាប ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងក្តា ស្រុកដងទុង ខេត្តកំពត ។

ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៥ ខណៈដែល ម្ចាស់តូប កំពុងរវល់លក់ដូរ រួចបាន ឆ្លៀតឱកាស យកកាបូប ដើរចេញ ប៉ុន្តែត្រូវ បានម្ចាស់តូប ឃើញទាន់រួច ចាប់បាន ហើយប្រគល់ ជូនសមត្ថកិច្ច ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល