Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរប្រដាប់ អាវុធវែងខ្លី​ ៧នាក់​ ចូលបាញ់ប្លន់ យកទ្រព្យសម្បត្តិ នៅស្រុកស្នួលខេត្តក្រចេះ

  • បោះពុម្ព

ក្រចេះ ៖ ក្រុមចោរ ប្រដាប់ អាវុធវែងខ្លី បានធ្វើ សកម្មភាព ចូលប្លន់ផ្ទះ ប្រជាពលរដ្ឋ បានវាយម្ចាស់ផ្ទះ និងបាញ់ យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

មន្រ្តីអាវុធហត្ថ ស្រុកស្នួល បានឲ្យដឹងថា ករណីក្រុមចោរ ចំនួន ៧នាក់ ប្រដាប់ដោយ អាវុធខ្លីគ្រប់ដៃ និងអាវុធវែង ១ដើម ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាព ចូលក្នុងផ្ទះយកអាវុធខ្លីភ្ជង់និង វាយជនរងគ្រោះ។ មន្រ្តីអាវុធហត្ថបានបន្តថា ជាម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ បានរង ត្រូវចំ សៀតផ្កា ខាងឆ្វេង រងរបួសហើយ ក្រុមចោរទាំងនោះ បានយកអាវ ចងកូនប្រុស ជនរងគ្រោះ ឈ្មោះតាំង វ៉ាន់ធី អាយុ១៦ឆ្នាំ ខណះដែលពួកចោរ កំពុងធ្វើសកម្មភាពប្លន់ ប្ដីជនរងគ្រោះ ឈ្មោះតាំង ម៉ានី អាយុ ៤១ឆ្នាំ បានជិះម៉ូតូ មក ដល់ផ្ទះត្រូវបាន ក្រុមចោបាញ់ ១គ្រាប់ តែខុសហើយជន រងគ្រោះបានរត់រួច ។

អាវុធហត្ថបាន បន្តទៀតថា ទ្រព្យសម្បត្តិ ដែលក្រុមចោរប្លន់ យកពីម្ចាស់ផ្ទះ នោះរួម មានខ្សែដៃ មាស ចំនួន២តំឡឹង ក្រវិលប្លាទីន១ជី ចិញ្ជៀនប្លាទីន១ជី ទូរសព្វ័ដៃចំនួន ៣គ្រឿង និងលុយមួយចំនួន ទៀតហើយក្រោយ ពីពួកវា ធ្វើសកម្មភាព ប្លន់រួចរត់គេច ខ្លួនដោយផ្លោះតាមរបងផ្ទះ ខាងគ្រោយ ចេញទៅបាត់ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ៕

ដកស្រង់ពី៖ដើមអម្ពិល