Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រួតពិនិត្យជនជាតិវៀតណាម លួចធ្វើការ ខុសច្បាប់ នៅសង្កាត់ច្បារអំពៅ២ ឃើញមាន កាំភ្លើង១ដើមនិងថ្នាំញៀនជាច្រើនកញ្ចប់

  • បោះពុម្ព

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្តនីតិវិ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំ កម្លាំងនគរបាល នៃនាយកដ្ឋាន អន្តោប្រវេសន៍ ចុះត្រួតពិនិត្យ ការរស់នៅខុសច្បាប់ របស់ជន ជាតិវៀតណាម ដែលកំពុងរស់ នៅគ្មានលិខិត ឆ្លងដែន តាមបន្ទប់ផ្ទះជួល ស្ថិតនៅ ភូមិកណ្តាល ក្រុម៥ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមាន ការសម្របសម្រួល ពីព្រះរាជអាជ្ញាររង អមសាលាដំបូង រាជធានីភ្នំពេញ លោក សៀង សុខ ក្នុងនោះ សមត្ថកិច្ចបានរកឃើញ ជនជាតិវៀតណាម ចំនួន ៥១នាក់ ស្រី១៦នាក់ ។ ជាមួយគ្នានេះដែរ ខណៈកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យ បានរកឃើញ កាំភ្លើង មួយដើម និងថ្នាំញៀន ជាច្រើនកញ្ចប់ផងដែរ ប៉ុន្តែជនសង្ស័យ បានរត់គេចខ្លួន ។

លោកឧត្តម សេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្គេត និងអនុវត្ត នីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានបញ្ជាក់ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិ វៀតណាម ទាំងនេះ ត្រូវបាននាំយក មកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល