Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ចំណាស់​ជនជាតិ​ចិន​ជួល​ទូក​ទៅ​ហែល​ទឹក​លេង​ជាមួយ​ក្រុមគ្រួសារ​លង់ទឹក​សមុទ្រ​ស្លាប់​

  • បោះពុម្ព

ព្រះសីហនុ: បុរសចំណាស់ ជនជាតិចិនម្នាក់ ខណៈពេល ចុះហែលទឹកសមុទ្រ លេងនៅចំណុច កោះតូច សង្កាត់កោះរ៉ុង ជាមួយក្រុមគ្រួសារ បានឈ្លក់ទឹក ហើយបានស្លាប់ បាត់បង់អាយុជីវិត នៅពេលដែល ក្រុមគ្រួសារ ជួយលើកគាត់ឡើង លើទូកដើម្បី ជួយសង្គ្រោះ បឋមនោះ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ប្រមាណ ៣រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅសមុទ្រ ចំណុចកូនកោះ ទល់មុខភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។ សមត្ថកិច្ច កងរាជអាវុធហត្ថ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមភ្ញៀវទេសចរ ជនជាតិចិន ជាច្រើននាក់ បានជួលទូក កន្ទុយវែងមួយគ្រឿង ឲ្យជូនពួកគេជិះ ទៅហែលទឹកលេង ជាមួយក្រុមគ្រួសា។ ខណៈពេល ហែលទឹកលេង មើលផ្កាថ្ម ផងនោះ ស្រាប់តែបុរសចំណាស់ ជនជាតិចិន ម្នាក់បានឈ្លក់ទឹក លិចទៅក្នុង ទឹកធ្វីដៃខ្វៃៗ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ស្ថិតក្នុង ស្ថានភាពបែបនេះ ក្រុមគ្រួសារ ជនរងគ្រោះ បានជួយលើកគាត់ ឡើងលើទូកវិញ ដើម្បីសង្គ្រោះបឋម ដោយជួយធ្វើចលនាបេះដូង។ ប៉ុន្តែជាអកុសល មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បាន ដាច់ខ្យល់ស្លាប់ទៅ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា សពជនរងគ្រោះ មានឈ្មោះwang rocheng អាយុ៧៣ឆ្នាំ កាន់បាស្ព័រ លេខG៥៩៨១៨១០៣ ផុតកំណត់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ហើយជនរងគ្រោះ បានចូលមកប្រទេសកម្ពុជា ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៦។

បច្ចុប្បន្ន សាកសពជនរងគ្រោះ គ្រួសារបានបញ្ជូន ត្រឡប់ទៅដីគោកវិញ ហើយដឹកបន្តទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីធ្វើ កោសល្សវិច្ច័យ តាមក្រោយ៕



ដកស្រង់ពី៖ CEN