Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សព​លោក​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត

  • បោះពុម្ព

ខេត្តតាកែវ ៖ នៅគេហដ្ឋានរបស់ លោកបណ្ឌិត កែម ឡី ដែលទីតាំង ស្ថិតនៅ ភូមិអង្គតាកប ឃុំលាយបូរ ស្រុកត្រាំកក់ នៅពេលនេះ កំពុងរៀបចំ ត្រៀមទទួល សពរបស់ លោកបណ្ឌិត ដែលគ្រោងនឹង យកមកបញ្ចុះ នៅភូមិ កំណើតរបស់លោក ។

នាព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ នៅឯគេហដ្ឋាន របស់លោកបណ្ឌិត កែម ឡី លោក ភោគ សំបូរ អាយុ៥៤ឆ្នាំ ដែលត្រូវជា បងប្អូនជីដូនមួយ របស់លោកបណ្ឌិត កែម ឡី បាននិយាយ រៀបរាប់ថា លោកបណ្ឌិត កែម ឡី មានបងប្អូនបង្កើត ចំនួន៤នាក់ តែប្អូនពៅ បានស្លាប់កាលពីសម័យ ប៉ុល ពត នៅសល់៣នាក់ មានឈ្មោះ កែម ថាវិ ភេទស្រីអាយុ៥៤ឆ្នាំ ជាបងស្រីច្បង, លោកបណ្ឌិត កែម ឡី និងប្អូនទី៣ ឈ្មោះ កែ មរិទ្ធសិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ហើយលោកបណ្ឌិត កែម ឡី អត់មានឪពុកទេ ឪពុកគាត់ស្លាប់យូរហើយ នៅសល់តែម្តាយឈ្មោះ ភោគ តេ អាយុ៧៦ឆ្នាំ នៅមើលថែផ្ទះ ជាមួយកូនទី៣ ឈ្មោះ កែម រិទ្ធសិទ្ធ ។

លោក ភោគ សំបូរ បានបញ្ជាក់ថា ក្រុមគ្រួសារ និង សាច់ញាតិ ទាំងអស់បាន ពិភាក្សាជាមួយ គណៈកម្មាធិការ បុណ្យសព ឯកភាព គ្នាដង្ហែសព របស់លោកបណ្ឌិត កែម ឡី យកមកបញ្ចុះ នៅដីទីធ្លាផ្ទះ របស់លោក ឯស្រុកកំណើតនេះ ហើយពេលនេះ លោកជា បងប្រុសជីដូនមួយ បានកំពុងតែ រៀបចំចាក់ដី នៅក្នុងបរិវេណផ្ទះ របស់លោក ឲ្យបានល្អ ត្រៀមទទួលភ្ញៀវ ដែលចូលរួមដង្ហែសព មកបញ្ចុះ ព្រោះបរិវេណផ្ទៃដី មានទំហំ ជិតមួយហិតា ដែលអាចទទួល មនុស្សបានរាប់ម៉ឺននាក់ ។

លោក ភោគ សំបូរ បានបន្តទៀតថា មិនថាឡើយ សាច់ញាតិ ក្រុមគ្រួសារ ទេដែលមាន ការសោកស្ដាយ មនុស្សដែលមាន ចំណេះខ្ពង់ខ្ពស់ ហ៊ាននិយាយការ ពិតពីស្ថានភាព សង្គម ហើយត្រូវឃាតករ បាញ់សម្លាប់នោះ ប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏មាន ការសោកស្ដាយ យ៉ាងខ្លាំងបំផុតដែរ ។

គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ចូលរៀនដំបូង នៅសាលាបឋមសិក្សាវត្តអំពិត ក្រោយមក រៀននៅ សាលាបឋមសិក្សាតាកែវក្រុង ប្រឡងជាប់ឌីប្លូម នៅឆ្នាំ១៩៨៥ ចូលមករៀននៅវិទ្យាល័យ ជា ស៊ីម តាកែវ រហូតដល់ឆ្នាំ១៩៨៨ លោកបណ្ឌិត បានប្រឡងជាប់សញ្ញាបត្រ បាក់ឌុបរួច ក៏ប្រឡងចូលដុកទ័រក៏ជាប់ទៀត រហូតបានក្លាយទៅជា អ្នកវិភាគសង្គមរហូត ដល់ថ្ងៃស្លាប់នេះ ៕

 

ដកស្រង់ពី៖ កោះសន្ដិភាព