Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលការ ក្រោយធ្វើសកម្មភាព លួចទូរសព្ទ័

  • បោះពុម្ព

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង អ ហ ចាប់ខ្លួនក្រោយពីគេ បានចូលផ្ទះ ប្រជាពលរដ្ឋម្នាក់ នៅចំណុចផ្សារដើមពុទ្រ្ទា ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចធ្វើសកម្មភាពលួចទូរសព្ទ័ តែត្រូវស្ត្រីម្នាក់ជាម្ចាស់ផ្ទះ បានឃើញទាន់ក៏ស្រែក ឆោឡោទើវពលរដ្ឋនាំគ្នា ចាប់ខ្លួនឲ្យសមត្ថកិច្ច ក្រោយសួរនាំនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ។

លោក ជា ដា មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ហាក់ ទីម៉ា ហៅអាក្តាម អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ អតីតអ្នកបើករថយន្តឈ្នួល ប៉ោយប៉ែត កំពង់ចាម ប្រចាំការរង្វង់មូលប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យត្រូវបានចាប់ ខ្លួនកាលពីម៉ោង ១១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា ការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងធ្វើឡើង បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ ជនរងគ្រោះមានឈ្មោះ ធី ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ មុនពេលកើតហេតុនោះ ជនរងគ្រោះបានចេញពីធ្វើការ មកអង្គុយលេងនៅ តូបលក់ឥវ៉ាន់របស់បងស្រី ក្នុងផ្សារដើមពុទ្រា ពេលនោះជនរងគ្រោះ បានយកទូរស័ព្ទ ម៉ាកសាំសុងព៌ណ ស ដាក់បញ្ចូលថ្មលើតុក្នុងតូប បន្ទាប់មកជនរងគ្រោះ បានដើរចេញពីតូប លក់ឥវ៉ាន់ទៅទិញម្ហូប ដើរបានត្រឹមតែ ៣០ម៉ែត្រ ស្រាប់តែបងស្រី ខ្លួនបានស្រែកថា ចោរៗលួចទូរស័ព្ទ ពេលនោះអ្នកជិតខាង បានរត់ដេញតាមចាប់ បានជនសង្ស័យភ្លាមៗ យកទៅឲ្យអាវុធហត្ថ ក្រុងប៉ោយប៉ែត ។ បច្ចុប្បន្នទូរស័ព្ទ ត្រូវបានសមត្ថកិច្ច ប្រគល់អោយម្ចាស់ដើមវិញ ។ ជនសង្ស័យត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅ តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល