Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹងម្ដាយ ស្ដីបន្ទោស រឿងផឹកស្រា ដាច់ចិត្តចងក បញ្ចប់ជីវិត

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែខឹងនឹងម្ដាយ ស្ដីបន្ទោសរឿងផឹកស្រា ក៏សម្រេចចិត្តចងក សម្លាប់ខ្លួននៅក្នុងផ្ទះបាយ ដោយមិនបន្សល់ពាក្យផ្ដាំផ្ញើ ដល់ក្រុមគ្រួសារបន្ដិចសោះ។

ហេតុការណ៍នេះកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥ និង១៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ ជនរងគ្រោះមានឈ្មោះ ម៉ិច វ៉ឹង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយកក្រម៉ាពណ៌ក្រហម ចងក សម្លាប់ខ្លួន នឹងផ្ទោងផ្ទះបាយ ខាងក្រោយផ្ទះរបស់ខ្លូន។ លុះដល់ម៉ោង ៦ និង ៣០នាទី ទើបម្ដាយជនរងគ្រោះ បើកទ្វារផ្ទះបាយ ក៏ឃើញកូនប្រុសរបស់ខ្លួន ចងកស្លាប់បាត់ទៅហើយ ដោយមូលហេតុថា ជនរងគ្រោះខឹងនឹងម្ដាយ ស្ដីបន្ទោស រឿងផឹកស្រា ហើយករណីខាងលើនេះ ក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាចងក សម្លាប់ខ្លួនពិតប្រាកដមែន៕

ដកស្រង់ពី៖ ដើមអម្ពិល