Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ត្រូវបាន គេប្រទះឃើញស្លាប់ នៅលើផ្លូវរថភ្លើង សង្ស័យរថភ្លើងបុក

  • បោះពុម្ព

កណ្តាល៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅលើផ្លូវរថភ្លើង បើតាមការសន្និដ្ឋាន របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះអាចស្លាប់ ដោយរថភ្លើងបុក នៅចន្លោះម៉ោង ៩ទៅ ១០យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់គីឡូម៉ែត្រលេខ៣១ ភូមិព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបាន គេស្គាល់អត្តសញ្ញាណទេ មានអាយុ ប្រហែល ៤៥ឆ្នាំ មានកម្ពស់ប្រហែល ១,៦០ម៉ែត្រ សម្បុរសណ្តែតបាយ សក់វែងស្លូត ពាក់អាវដៃវែងការ៉ូស្នូតខៀវ ខោវខ្មៅជើងវែង ។

មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានធ្វើដំណើរ ឆ្លងកាត់កន្លែងកើតហេតុ ខាងលើបានប្រទះសាកសព នៅលើផ្លូវរថភ្លើង ដោយគ្មានមូលហេតុ បង្កឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងនគរបាលបានចុះ ទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប ដោយសាររថភ្លើងបុក កាលពីយប់មិនដឹង មានមូលហេតុអ្វីនោះទេ ។

សូមបញ្ជាក់ថា នៅពេលនេះ ជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណ និងសាច់ញាតិនោះទេ ដូច្នេះបើមានបងប្អូនណា បាត់សាច់ញាតិ ដែលមានភិនភាគ ដូចខាងលើ សូមអញ្ជើញ មកពិនិត្យដើម្បីទទួលយក សពទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ ដើមអម្ពិល