Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅស្ទឹងមានជ័យ

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងល្បាតនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅម៉ោង ២៖៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខ ផ្ទះសំណាក់មានលាភ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សាយ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវបេតុង ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងនោះបានដកហូត វត្ថុតាងមួយចំនួនរួមមាន ក្រាមពណ៍សថ្លាចំនួន ១កញ្ចប់ថង់តូច, ម៉ូតូ ១គ្រឿង ម៉ាកអាយខន បិទស្កុតពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ៣៦.១-២៣៥៤, សោរទីបលេខ ៨ចំនួន ១, ដែកមុខស្រួច ១, កូនកាំបិតចុងស្រួច ១ និងទូរស័ព្ទដៃចាស់ ម៉ាកសាំសុង ១គ្រឿង ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួននៅប៉ុស្តិ៍ ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដកស្រង់ពី៖ ដើមអម្ពិល