Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកឆាកប្រយុទ្ធ យ៉ាងសាហាវ ពីក្រុមក្មេងស្ទាវ មានគ្នា៥នាក់ វាយស្ទើរខ្ទេចក្បាល របួសធ្ងន់ពីរនាក់

  • បោះពុម្ព

ភ្នំពេញ ៖ យុវជន២នាក់ ត្រូវជនមិន ស្គាល់មុខ៥នាក់ ប្រើដំបង៤ជ្រុងវាយ ក្នុងចេតនាសម្លាប់ បណ្តាលអោយរង របួសធ្ងន់ដេកសន្លប់នៅក្នុងថ្លុកឈាម នៅម៉ោង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខហាង រាត្រីជួបស្នេហ៍ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមាន គ្នា៣នាក់ របួសធ្ងន់២នាក់ រត់រួចខ្លួនម្នាក់ ជនរងគ្រោះទី១-ឈ្មោះ អុល វារៈ ភេទប្រុស អាយុ២០ឆ្នាំ ធ្វើការនៅក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ ចំណែកម្នាក់ទៀតមិន ទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ចំណែកជនដៃដល់ មានគ្នា៥នាក់ មិនស្គាល់អត្តសញ្ញាណ ទេព្រោះបានរត់គេច ខ្លួនបាត់អស់ ។

បើតាមសាក្សីថា មុនពេលកើតហេតុ ជនរងគ្រោះ៣ នាក់បានរត់ ចេញពីក្នុងហាងផឹកស៊ី យីហោរាត្រីជួបស្នេហ៍ ដោយមានយុវជន មួយក្រុមទៀត មានគ្នា៥-៦នាក់ បានរត់ដេញ តាមពីក្រោយ ប្រដាប់ដោយដំបង និងដុំថ្ម បានស្រែកថា វាយវាឲ្យងាប់ ខណៈរត់ចេញ បានប្រមាណ១០ម៉ែត្រ ក៏ត្រូវក្រុមជន ដៃដល់តាមទាន់ និងវាយសំពង ដោយដំបងបែក ក្បាលសន្លប់២នាក់ រីឯម្នាក់ទៀត រត់គេចខ្លួនបាត់ ចំណែកជនដៃដល់ បន្ទាប់ពីវាយ ជនរងគ្រោះដេក ដួលសន្លប់២ នាក់ហើយបាន នាំគ្នារត់ឡើង ជិះរ៉ឺម៉កម៉ូតូ គេចខ្លួនបាត់ស្រមោល៕

ដកស្រង់ពី៖ ដើមអម្ពិល