Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអហខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីឃាតកម្ម និងប្លន់នាពេលកន្លងមក

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងកង អាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ នៅម៉ោង ៣៖១៥នាទី រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើ ការឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពី ពេលថ្មីៗនេះ និងអំពើលួចប្លន់ ជាច្រើនកន្លងមក នៅចំណុច ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ប្រភពព័ត៌មាន ពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ក្រុមជនល្មើសមានគ្នា ៥នាក់ ក្នុងនោះមាន ២នាក់ ជាជនដៃដល់ ក្នុងការធ្វើ សកម្មភាព ប្រើដាវកាប់ ទៅលើជនរងគ្រោះ ២នាក់ កាលពីថ្ងៃទី៣ កក្កដា ២០១៦ បណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់ នៅចំណុចក្រោយ ផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

មន្ត្រីជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ដែរថាគិតតាំង ពីពេលឃាត់ខ្លួន រហូតទល់យប់ជ្រៅ កម្លាំងរបស់លោក នូវមិនទាន់សួរចម្លើយ ជនសង្ស័យទាំង ៥នាក់នោះ បាននៅឡើយទេ ដោយពួកគេ កំពុងបែកថ្នាំខ្លាំង។ មន្ត្រីអាវុធហត្ថបានបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងអាវុធហត្ថ ដកហូតបានវត្ថុតាង ជាក់ស្តែង មួយចំនួនរួមមាន ម៉ូតូចំនួន ៤គ្រឿង, ម្សៅក្រាមសថ្លា មួយកញ្ចប់, គ្រឿងបន្លាស់ម៉ូតូ មួយចំនួនធំ, ដាវមួយដើម, សំភារៈប្រើប្រាស់ គ្រឿងញៀនមួយចំនួន, សោរដោះម៉ូតូមួយចំនួន ៕

ដកស្រង់ពី៖ ដើមអម្ពិល