Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់​តាម​ដងផ្លូវ​បាន​ឆក់យក​ជីវិត​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​១២​នាក់ ក្នុង​ថ្ងៃទី​០២ ខែកក្កដា​

  • បោះពុម្ព

ភ្នំពេញ: មនុស្ស៤នាក់ បានស្លាប់ និង រងរបួសធ្ងន់១២នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ដែលកើតឡើង ចំនួន១០លើក (យប់៥លើក)នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ។

នេះបើតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន៨គ្រឿង រថយន្ត ធុនតូច ចំនួន៥គ្រឿង, រថយន្តធុនធំ ១គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន បង្ករគ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក, អាកាសធាតុ១លើក ។ក្នុងនោះ អ្នកមិន ពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (យប់៤នាក់)។

ចំពោះលទ្ធផល ត្រួតពិនិត្យ អនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ឃើញថា យានយន្ត ដែល្មើស សរុបទូទាំងប្រទេស មានចំនួន ៣.១៤៧ គ្រឿង ក្នុងនោះ បានធ្វើការ អប់រំចំនួន ១.៤៩៨ គ្រឿង និង ពិន័យសរុប ១.៦៤៩ គ្រឿង ៕


 

ដកស្រង់ពី៖ CEN