Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ខឹង​ប្រពន្ធ និង​បងប្អូន ស្ដីបន្ទោស​រឿង​អត់​ខំធ្វើការ​ងារ​រកស៊ី ទាញ​កូនកាំបិត​ចាក់​ពោះ​ខ្លួនឯង របួសធ្ងន់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខឹងប្រពន្ធ និងបងប្អូន ស្ដីបន្ទោសរឿងអត់ខំប្រឹងធ្វើការរកស៊ី ស្រាប់តែជិះម៉ូតូចូលទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័ន រួចយកកូនកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបានស្លា.ប់ដូចបំណងឡើយ គឺគ្រាន់តែរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពហុព្យាបាលឯកជនមួយ ស្ថិតនៅជិតនោះ។

នេះគឺជាលើកទី២ហើយ ដែលបុរសនេះ ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងបែបនេះ ដោយកន្លងមកធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លា.ប់ខ្លួនម្តងមកហើយ តែបានបងប្អូនជួយទាន់ពេល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឈាបនដ្ឋានវត្តជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសខាងលើឈ្មោះ ពុធ សីហា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើត នៅក្រុងដូនកែវ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ បុរសនេះបានមានទំនាស់ជាមួយប្រពន្ធ ដោយខឹង និងតូចចិត្តប្រពន្ធ ព្រមទាំងបងប្អូន ស្តីបន្ទោស រឿងមិនខំប្រឹងធ្វើការងាររកស៊ីនឹងគេ។ បន្ទាប់មកបុរសនេះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-4463 ចូលទៅក្នុងបរិវេណ វត្តជម្ពូវ័ន រួចជិះសម្ដៅទៅកាន់ឈាបនដ្ឋាន ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា បន្ទាប់មកទៀត បានឈប់ម៉ូតូរួច យកកូនកាំបិតចុងស្រួចចាក់ពោះខ្លួនឯង ច្រើនកាំបិត ប៉ុនប៉ងសម្លា.ប់ខ្លួន តែមិនស្លា.ប់ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ខណៈនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករសំណង់ និងព្រះសង្ឃក្នុងវត្ត ចំណែកក្រុមគ្រួសារបងប្អូនសាច់ញាតិ ក៏បានទៅដល់ភ្លាមៗ និងបានដឹកបុរសនេះ តាមម៉ូតូកង់បី យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពហុព្យាបាលឯកជនមួយនៅជិតនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព