Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន​ហើយ ក្រោយ​បា.ញ់​តដៃ​ដល់អស់​គ្រាប់ ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​នៅផ្ទះ​ជួល​ក្បែរ​ផ្សារ​សាំ​ហាន់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅក្បាលព្រលប់ ថ្ងៃទី០៧ ឧសភានេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធ ទីតាំងផ្ទះជួលមួយកន្លែង នៅខាងលិចផ្សារសាំហាន់ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ ពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់រងរបួសចង្កេះ កាលពីយប់មិញ ។

ការតាមប្រមាញ់ខ្មាញ់កាំភ្លើងនេះ បានធ្វើឡើងនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ និងនគរបាលជាច្រើននាក់ ធ្វើការឡោមព័ទ្ធទីតាំងផ្ទះជួលមួយកន្លែង ក្បែរផ្សារសាំហាន់ ដើម្បីឃាត់ខ្លួនបុរសម្នាក់ ដែលបង្កផ្ទុះអាវុធជាច្រើន កាលពីយប់រំលងអាធាត្រ បណ្តាលអោយបុរសម្នាក់បានរងរបួស ។

នៅក្នុងការតាមប្រមាញ់នេះ ខ្មាន់កាំភ្លើងមានការផ្ទុះអាវុធបាញ់តដៃគ្នាផងដែរ ប្រមាណជា០៨គ្រាប់។ តែទោះបីជាយ៉ាងណា ខ្មាន់កាំភ្លើង ត្រូវឃាត់ខ្លួនបានហើយ ក្រោយបាញ់អស់គ្រាប់ ។ គួរបញ្ជាក់ផង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសម្នាក់ បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យយុវជនម្នាក់បានរងរបួស ដោយសារតែខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេល តែកំពុងឈ្លោះជាមួយប្រពន្ធ។ ហេតុការណ៍ផ្ទុះអាវុធ បានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព