Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកឡានឈប់ក្បែរក្មេងៗលេងឈូស រួចសួរប៉ុន្មានម៉ាត់ ក៏ដកកាំភ្លើ.ងបា.ញ់ ផ្អើលស្តុបច្រកចូលបឹងកក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ត្រូវចំយុវជនម្នាក់ បណ្តាលឱ្យរងរបួស បន្ទាប់ពីបុរសរូបនោះឈ្លោះជាមួយនារីម្នាក់ រួចបើករថយន្តមកឈប់ក្បែរក្មេងៗកំពុងលេងឈូស និងស្រែកសួរក្មេងៗទាំងនោះថា «មុននេះអាណាគេ ជេរអញ?» តែគ្មាននរណាហ៊ានតប ។

បន្ទាប់ពីស្រែកសួររួច បុរសនោះក៏ដកកាំភ្លើ.ងខ្លីបា.ញ់សំដៅទៅលើពួកគេដែលកំពុងលេងឈូស ចំនួន៦គ្រាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ និងគ្រាប់កាំភ្លើងខ្លះទៀត បានហោះទៅទម្លុះជញ្ជាំងស័ង្កសីផ្ទះប្រជាពលរដ្ឋផងដែរ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅស្តុបR3 ច្រកចូលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីក្មេងៗដែលលេងឈូសនៅក្នុងហេតុការណ៍នោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងលេងឈូសនៅក្បែរច្រកចូលបឹងកក់ ក៏ប្រទះឃើញរថយន្ត១គ្រឿង ម៉ាកហាយឡាក់ វីហ្គោ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បានបើកមកឈប់ក្រោមស្តុប R3 កែងផ្លូវបេតុង ខណ្ឌឫស្សីកែវ។ ក្មេងៗទាំងនោះបានបន្តទៀតថា បន្ទាប់ពីឈប់រថយន្ត គេឃើញមាននារីម្នាក់ ចុះពីលើរថយន្តនោះ រួចឈ្លោះប្រកែកទាស់សម្តីជាមួយបុរសម្ចាស់រថយន្ត ហើយក៏ដើរពីកន្លែងឈប់នោះឆ្លងផ្លូវទៅបឹងកក់បាត់ទៅ។

មួយសន្ទុះក្រោយមក គេឃើញមានជនមិនស្គាល់មុខម្នាក់ ជិះម៉ូតូប្រភេទ XR ពណ៌ក្រហមខ្មៅ មិនចាំស្លាកលេខ មកឈប់ក្បែររថយន្តនោះ រួចហុចរបស់អ្វីម៉្យាងទៅកាន់ម្ចាស់រថយន្តនោះ។ បន្ទាប់ពីទទួលរបស់នោះហើយ គេឃើញបុរសម្ចាស់រថយន្តនោះ បានបើករថយន្តរបស់គាត់មកឈប់នៅក្បែរក្មេងៗដែលកំពុងលេងឈូស នៅច្រកចូលបឹងកក់ រួចបើកបង្អួចរថយន្ត ហើយស្រែកសួរក្មេងៗទាំងនោះថា «មុននេះអាណាគេ ជេរអញ?» ។ ដោយឃើញបែបនេះ ក្មេងៗទាំងនោះគ្មាននរណាម្នាក់ ហ៊ានតបនោះទេ។ បន្ទាប់ពីស្រែកសួររួច បុរសខាងលើក៏បានដកកាំភ្លើ.ងខ្លីមិនចាំម៉ាក១ដើម បាញ់សំដៅទៅពួកគេដែលកំពុងលេងឈូស ចំនួន៦គ្រាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ចំត្រគាកពីមុខធ្លុះទៅក្រោយ និងគ្រាប់កាំភ្លើងខ្លះទៀត បានហោះទៅទម្លុះជញ្ជាំងស័ង្កសីផ្ទះប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីបាញ់រួច ជនបង្កបានបើកឡានកាត់តាមក្នុងតំបន់បឹងកក់ដើម្បីគេចខ្លួន ភ្លាមៗនោះ គេឃើញយុវជនដែលរងគ្រោះដោយត្រូវ១គ្រាប់នោះ បានទាញម៉ូតូជិះដេញតាមរថយន្តខាងលើតែម្នាក់ឯងរហូតដល់ផ្លូវកោងក្បែរ រដ្ឋាករទឹកស្វ័យភ្នំពេញ ទើបតាមលែងទាន់ ក៏សម្រេចចិត្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យតែម្ដង។ សូមបញ្ជាក់ថា ជនបង្កបានបាញ់ចេញពីក្នុងរថយន្ត ទើបគ្មានសំបកកាទូសជ្រុះចេញមកក្រៅ រួចបើករត់បាត់ដោយគ្មានអ្នកតាមថតស្លាកលេខទាន់នោះទេ។ ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចចម្រុះខណ្ឌទួលគោក និងអាវុធហត្ថបានចុះមកដល់ទីតាំងខាងលើ ធ្វើការទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ដើម្បីនាំជនរងគ្រោះទៅធ្វើការសាកសួរ និងបន្តស្រាវជ្រាវរកជនបង្ក ដើម្បីអនុវត្តតាមនីតិវិធីនៅពេលក្រោយផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព